ព័ត៌មាន
ប្រមុខការពារជាតិប្រាប់កងទ័ពឲ្យរក្សាភាពស្ងៀមស្ងាត់ខណៈនៅតាមព្រំដែនគ្មានបញ្ហាអ្វីកើតឡើងដូចការញុះញង់ពីបុគ្គលខ្លះនោះទេ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្រាប់ដល់កងទ័ព ទាំងអស់ឲ្យរក្សាភាពស្ងៀមស្ងាត់ និងកុំជឿតាមការញុះញង់ និងបំភ្លើស បំភ្លៃព័ត៌មានមួយចំនួនទាក់ទង នឹងបញ្ហាព្រំដែនជាមួយប្រទេសជិតខាងជាពិសេសជាមួយប្រទេសថៃ ខណៈព័ត៌មានខ្លះកើតឡើងពីការញុះញង់របស់ក្រុមប្រឆាំងថៃ និងក្រុមប្រឆំាងផ្កាប់មុខរបស់ខ្មែរ ដើម្បីតែគេងចំណេញនយោបាយរបស់ពួក គេប៉ុណ្ណោះ។
ក្នុងឱកាសចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាគពិសេសខេត្តកណ្តាល និងកងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៣ ខេត្តតាកែវ និងខេត្តកំពត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បាន លើកឡើងថា ព័ត៌មានតាមបណ្តាញសង្គមខ្លះដែលថាភាគីថៃបង្ហាញ និងសម្តែងរិទ្ធនូវឧទ្ធោបករណ៍ហើយដឹកមកព្រំដែនក្បែរប្រទេសកម្ពុជានោះ គឺជាព័ត៌មានក្លែងក្លាយ និងរូបភាពចាស់ ដែលបានបង្កើតឡើងដោយក្រុមប្រឆាំង ថៃនិងក្រុមប្រឆាំងរបស់ខ្មែរតែប៉ុណ្ណោះ ខណៈការប្រឌិតរបស់ពួកប្រឆាំងទាំងនោះគឺមានគោលបំណងឲ្យ មានភាពតានតឹងនូវតាមព្រំដែនប្រទេសទាំងពីរ(កម្ពុជា-ថៃ)។
ប្រមុខការពារជាតិកម្ពុជារូបនេះ បានលើកឡើងទៀតថា បញ្ហាព្រំដែនជាបញ្ហារសើបមួយព្រោះក្រុមប្រឆាំងតែងលើកបញ្ហាព្រំដែនយកមកធ្វើការវាយប្រហារចមពោះរាជរដ្ឋាភិបាល ដូចជាករណីយ៍CLVជាមួយប្រទេសវៀតណាមហើយនៅពេលដែលរដ្ឋភិបាលសម្រេចលុបCLV ជាមួយវៀតណាមចោល ពួកគេបានលើកយកបញ្ហាព្រំដែនជាមួយប្រទេសថៃមកធ្វើការវាយប្រហាររាជរដ្ឋាភិបាលកម្ពុជាវិញម្ដង ដូច្នេះ សូមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់រក្សានូវភាពស្ងៀមស្ងាត់។
យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ទៀ សីហា បានប្រាប់ដល់ជានាយទាហាន នាយទាហានរង និងពលទាហានក្នុងឱកាសសួរសុខទុក្ខនោះថា បញ្ហាព្រំដែនជាមួយប្រទេសជិតខាងត្រូវបានប្រមុខរាជរដ្ឋា ភិបាលបានកំពុងដោះស្រាយគ្នាដោយសន្តិវិធី ជាពិសេសជាមួយភាគីថៃ គឺគ្មានបញ្ហាអ្វីនោះឡើយ ដូច្នេះ នាយឧត្តមសេនីយ៍ណែនាំកុំឲ្យជឿលើព័ត៌ដែលមានលក្ខណៈញុះញង់ និងបំភ្លៃការពិតទាំងនោះឲ្យសោះ៕
អត្ថបទ បាន ចក់







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា