ព័ត៌មាន
សម្ដេចធិបតី៖ ដល់ម៉ោងនេះខេត្តព្រះសីហនុ មានគម្រោងវិនិយោគអនុញ្ញាតជាគោលការណ៍ ២៦៩ គម្រោង
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីនុ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា មកដល់ម៉ោងនេះ តាមរយៈការប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» និងការសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ជាលទ្ធផលក្រុមការងារពិសេសជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០២ គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២៦៩ គម្រោង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសានស៍បញ្ជាក់ថា ដើម្បីជំរុញសកម្មភាពអភិវឌ្ឍឡើងវិញក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាលទើបនឹងបានអនុម័តគម្រោងអភិវឌ្ឍខេត្តជាប់សមុទ្រ ក៏បានកំណត់យកខេត្តព្រះសីហនុជាគោលដៅចំបងជាងគេផងដែរ។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានរំពឹងថា ខេត្តព្រះសីហនុនឹងមានការអភិវឌ្ឍកាន់តែរីកចម្រើនទៅមុខទៀត ដោយពឹងផ្អែកលើសមត្ថភាពកូនខ្មែរ ដូចពាក្យថា «ខ្មែរធ្វើបាន»។ ខណៈបច្ចុប្បន្ន ផ្អែកលើសក្តានុពលនៃការរីកចម្រើន ធ្វើឱ្យខេត្តព្រះសីហនុទទួលបានផលិតផល ក្នុងស្រុកសរុប (GDP) ចំនួនប្រមាណ ១ ៦១៧ លានដុល្លារអាមេរិក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ចំនួន ៤ ៦០២ ដុល្លារអាមេរិក និងមានអត្រាកំណើនសេដ្ឋកិច្ច ៦% ក្នុងឆ្នាំ២០២៣។
បើតាមរបាយការណ៍របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា ត្រឹមបំណាច់ឆ្នាំ២០២៥នេះ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានចំនួន ១២ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៧ លានដុល្លារអាមេរិក។ ខណៈបច្ចុប្បន្នខេត្ត មានរោងចក្រ សហគ្រាស ទីតាំងអាជីវកម្ម និងសេវាកម្មសរុបចំនួន ៣ ៨២៥ ទីតាំង មានបុគ្គលិក កម្មករ-និយោជិតប្រមាណ ១២៧ ៤០០នាក់ ក្នុងនោះមានគម្រោងវិនិយោគចំនួន ២៩០ មានទុនវិនិយោគប្រមាណ ២ ៨៥០ លានដុល្លារអាមេរិក បច្ចុប្បន្នមានរោងចក្រកំពុងដំណើរការចំនួន ១៨១ មានបុគ្គលិក កម្មករ-និយោជិតប្រមាណ ៥០ ៥០០ នាក់ ដែលទទួលបានប្រាក់ឈ្នួលជាមធ្យមប្រមាណ ជាង ១៦,៥ លានដុល្លារអាមេរិក ក្នុងមួយខែៗ៕អត្ថបទ៖ វ៉ន ដារ៉ា







-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង