ព័ត៌មាន
លោកយាយម្នាក់នៅស្រុកគូលែន ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ទទួលបានផ្ទះថ្មី,ពីក្រុមការងារបណ្តាញស្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ
ព្រះវិហារ៖ ក្រុមការងារបណ្តាញស្ត្រី នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមសហការពីប្រជាពលរដ្ឋ បានចុះសាងសង់ផ្ទះថ្មីជូនលោកយាយវ័យចំណាស់ម្នាក់ឈ្មោះ ឆាំ ធាវ អាយុ៦៨ឆ្នាំ រស់នៅភូមិស្រែពោធិ៍ ឃុំគូលែនត្បូង ស្រុកគូលែន បន្ទាប់ពីផ្ទះចាស់របស់គាត់បានរងគ្រោះដោយអគ្គីភ័យបណ្តាលឆេះទាំងស្រុង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសារភ្លើងចង្ក្រាន។
លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ និងជាអនុប្រធានក្រុមការងារខេត្តចុះមូលដ្ឋានឃុំគូលែនត្បូង ស្រុកគូលែន បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះថា ថ្ងៃនេះក្រុមការងារបណ្តាញស្ត្រី នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ដោយមានការចូលរួមពីប្រជាពលរដ្ឋ បានចុះជួយលើកផ្ទះថ្មីមួយខ្នង សាងសង់អំពីឈើ ប្រក់ស័ង្កសី ជូនលោកយាយវ័យចំណាស់ម្នាក់ ដែលផ្ទះចាស់របស់គាត់ត្រូវបានភ្លើងឆេះទាំងស្រុង កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។
លោកស្រីប្រធានមន្ទីរ បានថ្លែងបញ្ជាក់បន្ថែមថា ការសាងសង់ផ្ទះថ្មី ជំនួសផ្ទះចាស់ ជូនលោកយាយវ័យចំណាស់នាពេលនេះ គឺតបតាមការស្នើសុំពីលោកយាយ ដោយទឹកមុខក្រៀមក្រំ និងក្តីអស់សង្ឃឹម ដោយគាត់បានរៀបរាប់ប្រាប់លោកស្រីថា ផ្ទះដែលឆេះនេះគឺជាផ្ទះរបស់កូនគាត់ដែលកំពុងធ្វើការនៅឯប្រទេសថៃឯណោះ ដោយឡែកលោកយាយគ្រាន់តែរស់នៅចាំផ្ទះឱ្យកូន និងមើលចៅប៉ុណ្ណោះ ម្យ៉ាងទៀតគាត់ខ្លាចកូនត្រឡប់មកស្រុកវិញស្តីបន្ទោសដល់រូបគាត់ ទើបធ្វើឱ្យគាត់មានការភិតភ័យ និងលើកដៃសំពះសុំលោកស្រីជួយគាត់ផង។
ដោយក្តីអាណិតអាសូរលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានសន្យាជាមួយលោកយាយថា នឹងសាងសង់ផ្ទះថ្មីជូនគាត់វិញ។ថ្ងៃនេះបំណងប្រាថ្នារបស់លោកយាយបានសម្រេចហើយ ដោយក្រុមការងារបណ្តាញស្ត្រីនៃមន្ទីរព័ត៌មានខេត្ត ដោយមានការរួមចំណែកពីប្រជាពលរដ្ឋរស់នៅជិតខាង បានជួយសាងសង់ផ្ទះថ្មីជូនលោកយាយ ដែលធ្វើឱ្យលោកយាយសប្បាយចិត្ត រកពាក្យអ្វីមកថ្លែងពុំបាន ក្រៅពីលើកដៃសំពះអរគុណ៕




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤