ព័ត៌មាន
គណៈកម្មការទី៦រដ្ឋសភា ចុះពិនិត្យតាមដានការអនុវត្តន៍ច្បាប់ វិស័យយុត្តិធម៌នៅថ្នាក់ខេត្ត និងមូលដ្ឋានខេត្តព្រះវិហារ
ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ និតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ អនុប្រធាន ឯកឧត្តម លេខាធិការ ឯកឧត្តម សមាជិកគណៈកម្មការ និងទីប្រឹក្សា មន្រ្តីជំនួយការគណៈកម្មការទី៦ នៃរដ្ឋសភា បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ខេត្តមាន ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម មិន ស៊ីថា ជាអភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្ត ព្រះវិហារ នារសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តព្រះវិហារ។
ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានមានប្រសាសន៍ថា ឯកឧត្តម បានដឹកនាំប្រតិភូ សហការី អញ្ជើញចុះបំពេញទស្សនកិច្ច និងបេសកកម្មនៅខេត្តព្រះវិហារនាឱកាសនេះ ក្នុងគោលបំណង ដើម្បីឈ្វេងយល់ពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានាក្នុងវង្វង់វិស័យការងារអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ ដែលពាក់ព័ន្ធនិងសមត្ថកិច្ចគណ:កម្មការទី៧ នៃរដ្ឋសភា។
ក្រោយពីបានមានប្រសាសន៍បំភ្លឺយ៉ាងក្បោះក្បាយជូនអង្គពិធីទាំង មូលពីឯកឧត្តមប្រធានគណៈ កម្មការទី ៧ នៃរដ្ឋសភានាឱកាសនោះ។ ឯកឧត្តម មិន ស៊ីថា បានមានប្រសាសន៍ថា ជាក់ស្ដែងអំពីស្ថានភាពទូទៅពាក់ព័ន្ធវិស័យច្បាប់និងការអនុវត្តច្បាប់បានលើកជាមតិបំភ្លឺជូនឯកឧត្តមប្រធានប្រតិភូ និងអង្គប្រជុំអំពីស្ថានការណ៍ជាក់ស្ដែងក្នុងខេត្តនិងការអនុវត្តច្បាប់ជួនជ្រាបជារបាយការណ៍និងបញ្ហាចំពោះមុខមាន: ដូចជាដូចជាបញ្ហាការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស, ការការពារអនីតិជន កងកម្លាំងសមត្ថកិច្ចថ្នាក់ខេត្តបង្រ្កាបបានចំនួន៦លើក ឃាត់ខ្លួនមុខសញ្ញាចំនួន០៧នាក់ និងបានអប់រំផ្សព្វផ្សាយ សរុបចំនួន១៣ លើក និងបានអញ្ជើញប្រជាពលរដ្ឋចូលរួមស្ដាប់ការផ្សព្វផ្សាយច្បាប់ វិធានការអនុវត្តច្បាប់ ការពារសុវត្ថិភាពសង្គមសណ្ដាប់ធ្នាប់ពីថ្នាក់ខេត្តដល់មូលដ្ឋាន ដែលក្នុងនោះមានប្រជាពលរដ្ឋបានអញ្ជើញចូលរួមចំនួនជាង: ៤.២៩២នាក់។
ដោយឡែក កម្លាំងសមត្ថកិច្ចថ្នាក់ខេត្ត បានចុះបង្ក្រាបបទល្មើស ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿង ញៀនបង្រាបបានចំនួន ១០លើក ឃាត់ខ្លួនមុខសញ្ញាចំនួន: ៥៥នាក់ ក្នុងនោះមានស្រ្តីចំនួន: ១៨នាក់ និងបានធ្វើការផ្សព្វផ្សាយច្បាប់ជូនមហាជនបានចំនួន: ២៨៨ លើកមានប្រជាពលរដ្ឋចូលរួមសរុប: ៤៣.៦០២នាក់ ស្រ្តីចំនួន: ២៥.៩៥៦នាក់។
ទន្ទឹមនិងនោះ ក៍មានបទល្មើសព្រៃឈើ ការកាប់បំផ្លាញធនធានធម្មជាតិក្នុងខេត្តព្រះវិហារ បានទប់ស្កាត់ និងបង្ក្រាបបានចំនួន: ១១៥ករណី និងដកហូតវត្ថុតាងរួមមានឈើរអាសរុបចំនួន: ៨ម៉ែត្រគីប, រថយន្ត២គ្រឿង, រណាយន្ត២៥គ្រឿង និងសម្ភារៈមួយ ចំនួនទៀត។ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរខេត្តបានបញ្ជូនសំណុំរឿងបំពេញនីតិវិធីតាមផ្លូវច្បាប់ ជូនទៅតុលាការថ្នាក់ខេត្ត ដោះស្រាយតាមផ្លូវច្បាប់ហើយ
ឆ្លើយតបនឹងទិដ្ឋភាពទូទៅទាំងរបាយការណ៍និងសកម្មភាពក្នុងការអនុវត្តច្បាប់ថ្នាក់ខេត្តនោះ។ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានលើកជាប្រទេសកោតសរសើរចំពោះខេត្តអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញ ការងារជូនប្រជាពលរដ្ឋទាំងថ្នាក់ខេត្ត និងមូលដ្ឋានបានទប់ស្កាត់រាល់សកម្មភាពគ្រប់បែបយ៉ាងប្រកបដោយប្រសិទ្ធភាពនោះ។ឯកឧត្តមបានកន្លែងអំណរគុណលើកទឹកចិត្តសរសើរឱ្យបន្តការងារដូចភ្លៀងរលឹម និងវាយតម្លៃខ្ពស់ជូនឯកឧត្តមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តស្តីទីក៏ដូចជាមន្ទីរពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនលូតលាស់ជាលំដាប់ ក្នុងការឈានឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមក្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម ប្រធានគណៈកម្មការជំនាញរដ្ឋសភា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តទំាងអស់ សូមអនុវត្តឱ្យបានប្រសិទ្ធភាពខ្ពស់នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធ ភាព និងចីរភាព ជូនប្រជាពលរដ្ឋ។ ចំពោះសំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញលើកឡើង គណៈកម្មការ នឹងធ្វើរបាយការណ៍ជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងការបន្តនីតិវិធី ដោះស្រាយជូនថ្នាក់ខេត្តនៅមូល ដ្ឋានតាមសំណូមពរនិងបញ្ហាប្រឈមជាក់ស្ដែង។ បន្ទាប់មកគណ:កម្មការនិតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ឣញ្ជើញចុះសិក្សាស្វែងយល់ការអនុត្តច្បាប់របស់សាលាដំបូងខេត្តព្រះវិហារ និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារផងដែរ៕
-
ព័ត៌មាន1 week agoសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥
-
ព័ត៌មាន1 week agoសម្ដេចធិបតីប្រកាសជំហរជាថ្មីម្តងទៀត ដោយឥតងាករេកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់
-
ព័ត៌មាន1 week agoមកទល់រសៀលនេះយោធាថៃបន្តប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បំផ្លាញទីតាំងជនស៊ីវិលកម្ពុជា
-
ព័ត៌មាន5 days agoក្រសួងពាណិជ្ជកម្ម បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក
-
ព័ត៌មាន1 week agoTOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
-
ព័ត៌មាន1 week agoទាហានថៃ បន្តឧក្រិដ្ឋកម្មសង្រ្គាមដោយបន្តប្រើយន្តហោះ F-16 បាញ់យ៉ាងកំរោល និងគ្មានរើសគោលដៅ ចូលតំបន់រស់នៅរបស់ជនស៊ីវិលកម្ពុជា
-
ព័ត៌មាន5 days agoBREAKING NEWS | ទាហានឈ្លានពានថៃដែលព្យាយាមរុលចូលទឹកដីកម្ពុជាត្រូវបានវីរកងទ័ពកម្ពុជាបាញ់ឱ្យស្លាប់ និងរបួសជាច្រើននាក់, អ្នកស្លាប់អាចកើនឡើងដល់ជាង ៦ពាន់នាក់ និងរបួសជិត ២ម៉ឺននាក់
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ គ្រប់ពេលដែលជាតិ និងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់សម្តេចតេជោជានិច្ច ហើយជីវិតសម្ដេចជារបស់ជាតិខ្មែរ