ព័ត៌មាន
ឯកឧត្តម ឌិត ទីណា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងជួរមុខខេត្តបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំគណៈប្រតិភូស្ថាប័នដៃគូសម្ព័ន្ធមេត្រីភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៅទីបញ្ជាការយោធភូមិភាគទី៥ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។
ក្នុងពិធីសំណេះសំណាលឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្តួចផ្តើមគំនិតចង្អុល បង្ហាញឱ្យបង្កើតកម្មវិធីដៃគូសម្ព័ន្ធមេត្រីភាពនេះឡើង ដើម្បីផ្សារភ្ជាប់ កាន់តែជិតស្និទ្ធ រវាងកងកម្លាំងជួរមុខការពារទឹកដីនៃមាតុភូមិ និងស្ថាប័នស៊ីវិលជាជួរក្រោយក្នុងស្មារតីសាមគ្គីជាតិជាធ្លុងមួយ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេរដែលតែងតែ យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់រូប និងជាពិសេសបងប្អូនកងទ័ពគ្រប់ជាន់ថ្នាក់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកនូវអំណោយជាថវិកាសុទ្ធចំនួន៤០លានរៀល និងមានជាអង្ករ ព្រមទាំងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត សរុបជាទឹកប្រាក់ចំនួនជាង ៦៨លាន ៨សែនរៀល ជូនដល់កងទ័ព ដើម្បីជាការអរគុណ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ នាឱកា សបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ និងលើកទឹកចិត្តដល់កងទ័ពដែលនៅជួរមុខឱ្យកាន់តែមានកម្លាំងចិត្ត ស្មារតីស្នេហាហ៍ជាតិ ស្វាហា ប់ រឹងមាំបន្ថែមទៀតក្នុងការ ការពារអធិបតេយ្យភាពជាតិកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការកងទ័ពជើ ងគោក មេបញ្ជាការយោធភូមិភាគទី៥ ជំនួសមុខអោយថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាននៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូសុខទុក្ខ ឧបត្ថម្ភគាំទ្រជានិច្ច និងបានអរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចុះមកផ្ទាល់នាពេលនេះ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំបន្តការការពារ អធិបតេយ្យភាពជាតិ និងរក្សាសន្តិភាពជាតិដែលរកបាន ដោយកម្រនេះជានិរន្តរ ទោះក្នុងតម្លៃណាក៏ដោយ៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា