ព័ត៌មាន
ពងមាន់ខុសច្បាប់ជាង ២ម៉ឺន ៥ពាន់គ្រាប់ពីប្រទេសវៀតណាមត្រូវបានមន្ត្រីជំនាញបង្ក្រាប និងដកហូត
ភ្នំពេញ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានប្រដេញចាប់ឃាត់រថយន្ដក្រុមឈ្មួញនាំចូលពងមាន់ខុសច្បាប់ជាង២ម៉ឺន៥ពាន់គ្រាប់ ពីប្រទេសវៀតណាម យកមកចែកចាយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ប្រត្តិបត្តិការនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅចំណុចខាងមុខបុរីភ្នំពេញថ្មី រ៉េឌាន ផាក ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ត្រីជំនាញបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់រថយន្ដមួយគ្រឿងម៉ាក SSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើរ ពាក់ស្លាកលេខ(ប្រើស្លាកលេខ២ផ្សេងគ្នា) គឺស្លាកលេខខាងមុខភ្នំពេញ ២J-៤៧៨៧ និងស្លាកលេខខាងក្រោយ តាកែវ ២C-៧៨១២។ បើតាមមន្ត្រីជំនាញ រថយន្ដនេះបានដឹកពងមាន់សរុប ២៥៣២០គ្រាប់ ចេញពីប្រទេសវៀតណាម តាមច្រកព្រំដែន ភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ យកទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ។
មន្ត្រីជំនាញបញ្ជាក់បន្ថែមថា ក្នុងពេលប្រតិបត្តិការ ឈ្មួញនាំចូលបានព្យាយាមបើករថយន្ដរត់គេចតាំងពីចំណុចភ្លើងស្តុបបាគូ រហូតដល់ខាងមុខបុរីភ្នំពេញថ្មី រ៉េឌាន ផាក ក្នុងមូលដ្ឋានសង្កាត់ព្រៃស ទើបអាចឃាត់រថយន្តខាងលើបាន។
បច្ចុប្បន្នពងមាន់ទាំងអស់ ត្រូវបានក្រុមការងារយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា