ព័ត៌មាន
កាកបាទក្រហមផ្សព្វផ្សាយព័ត៌មានអំពីទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥
ភ្នំពេញ ៖ ដើម្បីឈានឆ្ពោះទៅកាន់ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ នៅព្រឹកថ្ងៃទី២៦ ខែមីនានេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ដើម្បីជួយផ្សព្វផ្សាយពី ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលមានអ្នកសារព័ត៌មាន និងមន្រ្តីបុគ្គ លិក ចូលរួមសរុបចំនួន៤០នាក់ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានឱ្យដឹងថា ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ធ្វើឡើងជារៀងរាល់ឆ្នាំដើម្បី រំលឹកដល់ការបង្កើតចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងរំលឹកដល់ថ្ងៃកំណើតលោក ហង់រី ឌុយណង់ ស្ថាបនិករបស់ចលនាអន្តរជាតិ ថ្ងៃទី៨ ខែឧសភា និងផ្សព្វផ្សាយព័ត៌មានទៅសប្បុរសជននានា ក្នុងន័យកៀរគររកជំនួយឧបត្ថមគាំទ្រ ដល់សកម្មភាពស្ថាប័នមនុស្សធម៌ដ៏ធំមួយនេះ សម្រាប់ទុកជួយ ទៅដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនោះ ការផ្សព្វផ្សាយនេះជាការចូលរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍មានសុខភាពល្អ។ ទី១លោកជំទាវបានអំពាវនាវ និងបំផុសបង-ប្អូនរួមជាតិ ឱ្យចូលរួមដោយស្ម័គ្រចិត្ត ជាកម្លាំងអនុវត្ត ប្រកបដោយឆន្ទៈ មនសិការ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការស្រឡាញ់ខ្លួនដោយស្ងួនចំណី ការរក្សាអាហារូបត្ថម្ភប្រចាំថ្ងៃ ការថែទាំសុខភាពផ្លូវកាយ/ចិត្ត និងការរៀបចំឥរិយាបថរស់នៅដោយការធ្វើកីឡាទៀងទាត់ ដើម្បីសុខភាពល្អរបស់ពលរដ្ឋម្នាក់ៗ គ្រួសារ និងសង្គមជាតិទាំងមូល ដែលត្រូវការចាំបាច់ណាស់នូវធនធានមនុស្សមានសមត្ថភាព និងមានសុខភាពល្អ ក្នុងការជួយជំរុញវឌ្ឍនភាពកម្ពុជាឱ្យក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ២រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែង បង្កើនការយល់ដឹងរបស់ប្រជាជនគ្រប់វ័យ ជាពិសេសយុវជន និងកុមារ ក្នុងការបង្ការហានិភ័យនៃជំងឺ ជាពិសេសជំងឺមិនឆ្លងនានា ដែលជាមូលហេតុចម្បង នៃការស្លាប់និងពិការភាពរបស់ប្រជាជនកម្ពុជា តាម រយៈការអប់រំសុខភាពតាមសហគមន៍ តាមគ្រឹះស្ថាន សិក្សា និងតាមយន្តការផ្សព្វផ្សាយ ដើម្បីបញ្ជូនសារអប់រំសុខភាពដល់ប្រជាជននិងសាធារណៈជន។ ៣ទាញស្មារតីប្រុងប្រយ័ត្នរបស់បង-ប្អូនរួមជាតិ ជាពិសេសស្ត្រី ក្មេងស្រី កុមារ យុវវ័យ មនុស្ស វ័យចាស់ ចំពោះផលវិបាកនានាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងត្រូវនាំគ្នាប្រុងប្រយ័ត្នគ្រប់ពេលវេលា ចំពោះហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិត ដល់សុខភាព ដោយសារតែអាកាសធាតុ ប្រែប្រួល ដូចជាអាកាសធាតុក្តៅខ្លាំង ឬត្រជាក់ខុសពីធម្មតាជាដើម។ ៤អំពាវនាវចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានឱ្យចូលរួមឧបត្ថម្ភ និងគាំទ្រដោយការស្ម័គ្រចិត្ត និងតាមសទ្ធាជ្រះថ្លា ដល់យុទ្ធនាការរកមូលនិធិរបស់ កាកបាទក្រហមកម្ពុជា ទាំងនៅថ្នាក់កណ្តាល ទាំងនៅតាម សាខារាជធានី-ខេត្ត ក្នុងឱកាសទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា។
ក្នុងន័យនេះ គឺមានតែការចូលរួមជួយឧបត្ថម្ភគាំទ្រ ដោយសទ្ធាជ្រះថ្លាពី សប្បុរសជនគ្រប់មជ្ឈដ្ឋានទើប កាកបាទក្រហមកម្ពុជា មានធនធានហិរញ្ញវត្ថុ អាចធ្វើប្រតិបត្តិការមនុស្សធម៌ ឆ្លើយតបតម្រូវការ នៃភាពងាយរងគ្រោះបំផុត ដែលកើតមានឡើងកាន់តែញឹកញាប់ជាងមុន និងក្នុងវិសាលភាព កាន់តែធំជាងមុន បានឆាប់រហ័ស ទាន់ពេលវេលា តាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា – មិនទុកនរណាម្នាក់ចោល»៕
អត្ថបទៈ សំ ងីម


















-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា