ព័ត៌មាន
ក្រសួងមុខងារសាធារណៈ បន្តពិភាក្សាលើការរៀបចំយន្តការ និងវិធីសាស្ត្រការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការជំរឿនមន្ត្រីរាជការស៊ីវិល
ភ្នំពេញ ៖ ក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ កំពុងបន្តពន្លឿនការងារយ៉ាងសកម្ម លើការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការជ្រើសរើសមន្រ្តីរាជការស៊ីវិល តាមរយៈការៀបចំកិច្ចប្រជុំជាបន្តបន្ទាប់។ ជាក់ស្តែង នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំលើការងារនេះ ដោយបានរៀបចំឱ្យមានការបែងចែកក្រុមការងារផ្សេងៗគ្នា ដើម្បីស្វែងរកធាតុចូលឆ្ពោះទៅរកការពិភាក្សារៀបចំយន្តការមួយដែលត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងឆ្ពោះទៅគោលដៅដែលបានគ្រោងទុក ជាពិសេសការរៀបចំនូវបញ្ជីមន្រ្តីរាជការស៊ីវិល ក៏ដូចជារចនាសម្ព័ន្ធក្រសួង ស្ថាប័ន តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល។
បន្ទាប់ពីកិច្ចពិភាក្សាជាក្រុម និងការរាយការណ៍បានបញ្ចប់រួចរាល់ ឯកឧត្តមរដ្ឋមន្រ្តីស្តីទី ក៏បានសង្ខេបនូវលទ្ធផលនៃកិច្ចប្រជុំជារួម ដោយបញ្ជាក់ឱ្យច្បាស់ពីគោលបំណងនៅក្នុងការរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការជំរឿនមន្រ្តីរាជការស៊ីវិលទូទាំងប្រទេស ដោយរួមបញ្ចូលទាំងវិសាលភាពនៃការអនុវត្តការងារ យន្តការ និងវិធីសាស្រ្តក្នុងការអនុវត្តការងារ រួមជាមួយនឹងការបញ្ជាក់នូវតួនាទីភារកិច្ចរបស់មន្ត្រីអនុវត្តការងារទាំងអស់ដោយត្រូវមានការចូលរួមអនុវត្តការងារពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់។
ឯកឧត្តមរដ្ឋមន្រ្តីស្តីទី ក៏បានបញ្ជាក់ផងដែរថា ការងារដែលយើងសម្រេចបាននៅពេលនេះ នឹងក្លាយជាប្រយោជន៍ដ៏សំខាន់សម្រាប់ការគ្រប់គ្រងមន្រ្តីរាជការតាមប្រព័ន្ធឌីជីថល រួមទាំងការរៀបចំប្រព័ន្ធបៀវត្សកាន់តែប្រសើរ និងការរៀបចំផែនការនានាឆ្ពោះទៅកាន់ការគ្រប់គ្រងមន្រ្តីរាជការប្រកបដោយប្រសិទ្ធភាពពេញលេញនាថ្ងៃអនាគត។










-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា