ព័ត៌មាន
សម្ដេចតេជោ៖«ខ្ញុំបានទទួលព័ត៌មានថាភរិយាខ្ញុំបានធូរស្រាល…គ្រូពេទ្យបានឲ្យចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារ»
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៥ នេះបានបង្ហោះសារតាមបណ្ដាញសង្គមបញ្ជាក់ថា ពេលនេះស្ថានភាពសុខភាពរបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធូរស្រាលហើយ និងបានអញ្ជើញទៅសម្រាកនៅសណ្ឋាគារ។
សម្ដេចតេជោ បានសរសេរថា៖«បើទោះជាខ្ញុំកំពុងប្រឈមជាមួយនិងការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់នាពេលដ៏ខ្លីខាងមុខនេះក្តីតែខ្ញុំបានទទួលព័ត៌មានថាភរិយាខ្ញុំបានធូរស្រាល។ ព្រិកមិញគ្រូពេទ្យបានឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារនិងត្រឡប់ទៅកាន់មន្ទីរពេទ្យវិញនៅថ្ងៃទី២៩មិនាដើម្បីពិនិត្យសាជាថ្មី»។
សម្ដេចតេជោបានមានប្រសាសន៍ថា យោងលើពេលវេលានេះខ្ញុំគិតថា បើទោះភរិយាខ្ញុំត្រូវបានអនុញ្ញាតិឲ្យចេញពីមន្ទីរពេទ្យត្រឡប់មកប្រទេសវិញថ្ងៃ២៩ ឬ៣០ មិនាក៏គាត់មិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសខ្ញុំដែលអាចនឹងលាចាកលោកនៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃ២៨ ស្អែកនេះបានដែរ (ព័ត៌មានប៉ាន់ស្មានរបស់គ្រូពេទ្យដែលព្យាបាលបងប្រុសខ្ញុំ)»។
សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា តែទោះយ៉ាងណាក៏ខ្ញុំបានបន្ថយការលំបាកលើរឿងពីរក្នុងពេលតែមួយដូចពីម្សិលមិញ៕










-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦