ព័ត៌មាន
កម្ពុជា និង IFC ពិនិត្យ ពិភាក្សាលើវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ
កម្ពុជា និង IFC ពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃការសិក្សាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ ផ្តោតលើ ពង្រាងនីតិវិធីប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន និងកត្តាពាក់ព័ន្ធសំខាន់ៗ ដើម្បីជំរុញឱ្យការសិក្សាគម្រោងមួយនេះ ប្រព្រឹត្តទៅបានដោយរលូន។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតជូន លោក Thomas Lubeck នាយកគ្រប់គ្រងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ែកខាងត្បូងនិងខាងកើត និងទទួលបន្ទុក លើសេវាកម្មប្រឹក្សាផ្នែកប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ ដោយមានការចូលរួមផងដែរពី អ្នកតំណាងក្រសួងសេដ្ខកិច្ច និងហិរញ្ញវត្ថុ។
ទាក់ទិនជំនួបនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សា លើវឌ្ឍនភាពនៃការសិក្សាគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្ម ខេត្តព្រះសីហនុ ដោយផ្តោតលើពង្រាងនីតិវិធីប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន និងកត្តាពាក់ ព័ន្ធសំខាន់ៗផ្សេងទៀត សំដៅជំរុញឱ្យការសិក្សាគម្រោងមួយនេះប្រព្រឹត្តទៅបានដោយរលូន តាមផែនការដែលបានគ្រោងទុក។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ គ្រោងនឹងការបង្កើតនូវមជ្ឈមណ្ឌលភស្តុភារកម្មដ៏ទំនើបមួយ ដែលធ្វើសមាហរណកម្មសេវាភស្ដុភារកម្មទាំងឡាយ សម្រាប់ការលើកដាក់ទំនិញ និងទូកុងតេន័រទាំងក្នុងស្រុក និងអន្ដរជាតិ។ គម្រោង មជ្ឈមណ្ឌលភស្តុភារកម្មនេះ គ្រោងនឹងតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេសនៃកំពង់ផែព្រះសីហនុ (SPSEZ) ដែលនឹងចូលរួមបង្កើន សមត្ថភាពផ្ទុកទំនិញរបស់កំពង់ផែ ក៏ដូចជាជំរុញទៅដល់ការរីកលូតលាស់ នៃវិស័យភស្ដុភារកម្មនៅប្រទេសកម្ពុជាផងដែរ។ ក្រៅពីការ ផ្ដល់នូវសេវាភស្ដុភារកម្មបែបប្រពៃណីដូចជាការដឹកជញ្ជូន, ការផ្ទុកទំនិញ, ការប្រមូលផ្តុំទំនិញ និងការចែកចាយទំនិញ, មជ្ឈមណ្ឌល ភស្តុភារកម្មនេះ ក៏នឹងផ្ដល់នូវសេវាកម្មបន្ថែមផ្សេងទៀតដូចជា ប្រព័ន្ធគ្រប់គ្រងទំនិញ និងការបំពេញបែបបទពន្ធគយសម្រាប់ទំនិញ ចេញចូល និងសម្រួលទៅដល់អ្នកផ្ដល់សេវាកម្មផ្សេងៗទៀតដូចជា ឃ្លាំងផ្ទុកទំនិញជាប់ពន្ធជាដើម។ ទន្ទឹមនេះ គម្រោងក៏នឹងនាំមក នូវសេវាភស្ដុភារកម្មបែបថ្មីដូចជា ខ្សែច្រវ៉ាក់ទំនិញត្រជាក់, ការផ្ទុកទំនិញរាយដែលតិចជាងកុងតឺន័រ, និងប្រព័ន្ធគ្រប់គ្រងអ្នកផ្គត់ផ្គង់ ទំនិញផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤