ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងតាមការអញ្ជើញរបស់គណៈកម្មាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ទៅធ្វើទស្សនកិច្ចផ្លូវការនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣-២៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅសម្រេចឱ្យបាននូវចំណុចអាទិភាពសុខាភិបាល និងផែនការយុទ្ធសាស្ត្រសុខាភិបាល ក្នុងការឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាម យុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត បានបើកសន្និសីទសារព័ត៌មាន ស្តីពី ដំណើរទស្សនកិច្ចនៅតំបន់រដ្ឋបាល ពិសេសហុងកុង យ៉ាងដូច្នេះថា ដំណើរទស្សនកិច្ចនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីស្វែងយល់ប្រព័ន្ធសុខាភិបាល នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ជាពិសេស ដើម្បីពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបប្រជុំពិភាក្សាការងារជាមួយស្ថាប័ន អង្គភាពសំខាន់ៗ នៃទីក្រុងហុងកុងរួមមាន៖
− ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥៖ បានជួបប្រជុំពិភាក្សាការងារជាមួយលោក Dr Edwin TSUI អ្នកគ្រប់គ្រងមជ្ឈមណ្ឌលបង្ការសុខភាព និងប្រព័ន្ធគ្រប់គ្រងសុខភាពសាធារណៈ ការពារនិងគ្រប់គ្រងជំងឺ និងឱសថ នៃទីក្រុងហុងកុង។ បានចូលរួមពិភាក្សាការងារជាមួយឯកឧត្តមសាស្ត្រាចារ្យ LO Chung-mau ប្រធានស្ថាប័នទទួលបន្ទុកសុខាភិបាល (Secretary for Health) នៃកទីក្រុងហុងកុង។ បានជួបប្រជុំពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត Tony KO ប្រធានប្រតិបត្តិ នៃអាជ្ញាធរមន្ទីរពេទ្យ នៃទីក្រុងហុងកុង ។ បានទស្សនកិច្ចនៅមន្ទីរពេទ្យ Kwong Wah Hospital នៃទីក្រុងហុងកុង។ ជួបប្រជុំជាមួយលោក Erick Tsang Kwok-Wai ប្រធានស្ថាប័នទទួលបន្ទុកធម្មនុញ្ញ និងកិច្ចការ ដីគោក (Secretary for Constitutional and Mainland Affairs/ representative)
− ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥៖ បានជួបប្រជុំជាមួយលោក Algernon YAU ប្រធានស្ថាប័នទទួលបន្ទុកពាណិជ្ជកម្ម និងការិយាល័យ អភិវឌ្ឍន៍សេដ្ឋកិច្ច (Secretary for Commerce and Economic Development Bureau) នៃទីក្រុងហុងកុង។ ជួបប្រជុំពិភាក្សាការងារជាមួយ Ricky YAU អនុប្រធានគណៈកម្មការ និងជាប្រធានផ្នែកប្រតិបត្តិការ នៃគណៈកម្មការប្រឆាំងអំពើពុករលួយ នៃទីក្រុងហុងកុង។ បានទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យា និងវិទ្យាសាស្ត្រក្រុងហុងកុង (Hong Kong Applied Science and Technology Research Institute, ASTRI)។ បានជួបប្រជុំជាមួយលោកសាស្ត្រាចារ្យ Philip CHIU ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យចិនក្រុងហុងកុង។ បានជួបប្រជុំជាមួយលោកវេជ្ជបណ្ឌិត CHENG Raymond អនុប្រធានប្រតិបត្តិ នៃមន្ទីរពេទ្យ Prince of Wales។
− ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥៖ ជួបប្រជុំជាមួយ Dr Stephen WONG នាយកប្រតិបត្តិគោលនយោបាយ នៃក្រុងហុងកុង (Head, Chief Executive’s Policy Unit, CPU)។ ជួបប្រជុំជាមួយលោកស្រី Christina CHEUNG មន្រ្តីទទួលបន្ទុកច្បាប់ នៃស្ថាប័នយុត្តិធម៌ហុងកុង ដោយបានចែករំលែកពីការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យសុខាភិបាល។
បានទស្សនកិច្ចវប្បធម៌ នៅតំបន់គូលូងខាងលិច (West Kowloon Cultural District) ដែលជាគោលដៅវប្បធម៌ដ៏សំខាន់និងជាបេះដូងហុងកុង។ បានអញ្ជើញទៅទស្សនកិច្ចមន្ទីរពិសោធន៍ នៃរោងចក្រផលិតឱសថសំខាន់មួយនៃទីក្រុងហុងកុង Synco Hong Kong Ltd.
លទ្ធផល នៃទស្សនកិច្ច៖ ទស្សនកិច្ចរយៈពេល ៣ ថ្ងៃនេះ គឺជាទស្សនកិច្ចគ្រប់ជ្រុងជ្រោយមួយដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដូចខាងក្រោម៖
− ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ដើម្បីរក្សាចំណងសាមគ្គីភាព និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។
− ទទួលបានបទពិសោធន៍ ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល នៃប្រទេសកម្ពុជា រួមមាន៖ ទំនើបកម្មសេវាព្យាបាលមន្ទីរពេទ្យកម្រឹតចុងក្រោយ (tertiary hospitals) ការពង្រឹងច្បាប់ បទដ្ឋានគតិយុត្តិជាទូទៅ ក្នុងដំណើរអភិវឌ្ឍន៍ការផ្តល់សេវាប្រកបដោយតម្លាភាព និងគ្មានការរើសអើង ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវីជ្ជាជីវ:សុខាភិបាល ទាំងផ្នែកជំនាញឯកទេស និងស្រាវជ្រាវ ការរៀបចំគោលនយោបាយ អភិបាលកិច្ច និងនិយ័តកម្មសេវាសុខាភិបាល ទាំងផ្នែកសាធារណៈ និងឯកជន ពង្រឹងការគ្រប់គ្រងវិជ្ជាជីវៈសុខាភិបាល តាមរយៈក្រុមប្រឹក្សាគណៈវិជ្ជាជីវៈ ការស្រាវជ្រាវ និងការទប់ស្កាត់ការរាត្បាតជំងឺឆ្លងថ្មីៗ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត ដើម្បីវិភាគ និងស្រាវជ្រាវឱ្យបានទាន់ពេលវេលា ប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដា ធានាបាននូវសុវត្ថិភាពប្រសិទ្ធភាព របស់អ្នកជំងឺ ប្រើប្រាស់ប្រព័ន្ធកត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិកនៅមន្ទីរពេទ្យ និងឧបករណ៍តាមដានជំងឺតាមបែបឌីជីថល ជាមួយនឹងការជំរុញការអភិវឌ្ឍន៍សុខាភិបាលឌីជីថល ពង្រឹងគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពផលិតផលឱសថ តាមរយៈការពង្រឹង និងទំនើបកម្មបច្ចេកទេសមន្ទីរពិសោធន៍ និងការជម្រុញការងារវិនិយោគវិស័យសុខាភិបាល។
រយៈពេល ៣ថ្ងៃពេញ នៃដំណើរទស្សនកិច្ចនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅស្វែងយល់បន្ថែមពីប្រព័ន្ធសុខាភិបាល នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកមកធ្វើការឆ្លុះបញ្ចាំង និងអភិវឌ្ឍន៍វិស័យសុខាភិបាល កាន់តែរីកចម្រើនថែមទៀត ឱ្យស្របតាមបរិបទនៅកម្ពុជា៕
អត្ថបទ រដ្ឋា













-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន7 days agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង