ព័ត៌មាន
រដ្ឋមន្រ្តីកសិកម្ម អញ្ជើញចុះពិនិត្យការងារវារីវប្បកម្មក្នុងកសិដ្ឋានផលិតកូនត្រីក្នុងខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ ក្នុងដំណើរចុះជួបសំណេះសំណាលជាមួយអភិបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងយុវជន នៅឃុំបន្ទាយឆ្មារ ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានបន្តចុះពិនិត្យការងារវារីវប្បកម្មក្នុងកសិដ្ឋានផលិតកូនត្រី ជា សុភិន នៅឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ផេកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានសសេរឲ្យដឹងថា លោក ជិន សុជា ជាម្ចាស់កសិដ្ឋានផលិតកូនត្រីរូបនេះ មានផ្ទៃដីសរុបចំនួន ៤ហិកតា មានស្រះសរុបចំនួន ៤៧ស្រះ សម្រាប់ចិញ្ចឹមពូជត្រី រួមមាន៖ ត្រីក្រាញ់ ត្រីអណ្តែង ត្រីរ៉ស់ ត្រីឆ្ពិន ត្រីឆ្លាំង និងត្រីទីឡាបព្យាក្រហម។ នៅឆ្នាំក្រោយ កសិដ្ឋានមានគោលបំណងពង្រីកបន្ថែមពូជត្រីចំនួន ៣បន្ថែមទៀត ដូចជា៖ ត្រីតាឱន ត្រីកេះ និងត្រីកន្ធរ។
លោក ជិន សុជា ម្ចាស់កសិដ្ឋាន បានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងការផ្តល់មេពូជត្រីកេះ និងត្រីឆ្លាំង សម្រាប់ដំណើរការស្រាវជ្រាវ ពង្រីកអាជីវកម្មលើការផលិតកូនត្រី ២ប្រភេទនេះ ដែលមានតម្រូវការទីផ្សារល្អ និងមានភាពធន់ខ្ពស់។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានទទួលសំណើរខាងលើនេះដោយឱ្យម្ចាស់កសិដ្ឋានសហការជាមួយ រដ្ឋបាលជលផល ក្នុងការទទួលបានមេពូជត្រី តាមចំនួនដែលត្រូវការ ចំនេញពេលវេលា និងដោះស្រាយបញ្ហាទឹកសម្រាប់ផលិតកម្មវារីវប្បកម្មផងដែរ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ផ្តល់អនុសាសន៍ណែនាំដល់ម្ចាស់កសិដ្ឋានត្រូវជំរុញការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីលក់បានតម្លៃខ្ពស់នូវផលិតផលវារីវប្បកម្ម និងអាចពិនិត្យលទ្ធភាពពង្រីកការវិនិយោគបន្ថែមដោយផ្តោតទៅលើ
ពូជដែលមានតម្លៃខ្ពស់ក្នុងទីផ្សារ សំដៅទទួលបានផលចំនេញសេដ្ឋកិច្ចពិតប្រាកដ៕








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា