ព័ត៌មាន
កម្ពុជាទទួលការចុះបញ្ជីតាមថ្នាលជាតិបានជាង ៤៥ពាន់ក្រុមហ៊ុនដោយកំពុងបន្តមានវឌ្ឍនភាពល្អ
គិតមកដល់ពេលនេះ កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្ម ពន្ធដារ និងការបើកសហគ្រាស តាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម នៃថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល បានចំនួនប្រមាណជាង ៤៥ ពាន់ក្រុមហ៊ុន និងបានកំពុងបន្តមាននិន្នាការកើនឡើងជា បន្តបន្ទាប់។
ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើកឡើងក្នុងកិច្ចសម្ភាសន៍ ស្តីពីការចុះ បញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម ថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល នៅក្នុងកម្មវិធីបើកដំណើរការកម្មវិធីពន្លឿនអាជីវកម្ម ថ្នាលឌីជីថលរដូវកាលទី៤ ម្សិលមិញនេះថា ថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX បានកសាងឡើង ដើម្បីជួយសម្រួលដល់ការចុះបញ្ជី អាជីវកម្ម ក៏ដូចជាការស្នើរសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងសេវាសាធារណៈផ្សេងៗ ដែលពាក់ព័ន្ធ និងការធ្វើធុរកិច្ច ដែលបាននិងកំពុង អនុវត្តន៍ដោយក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិត បន្តឱ្យដឹងថា ចំពោះការចុះបញ្ជី គិតមកដល់ពេលនេះ ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា មានសមាជិកទាំងដៃគូរ របស់រាជរដ្ឋាភិបាល និងវិស័យឯកជន មានចំនួន ៦៥ ដែលបានចូលរួមជាសមាជិក និងបានកំពុងបន្តផ្លាស់ប្តូរទិន្នន័យជាមួយគ្នា បើគិតជាមធ្យម មានចំនួនប្រមាណជា ២លានប្រតិបត្តិការ។ ចំណែកទូរលេខនៃការចុះបញ្ជី ដែលទទួលបានពីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈជាដើម ជាមធ្យមនៅក្នុង មួយខែៗ ទទួលបានក្រុមហ៊ុនដែលស្នើរចុះបញ្ជីថ្មី មានចំនួនប្រមាណជាង ៨០០ ក្រុមហ៊ុន មកដល់ពេលនេះ ការចុះបញ្ជីតាមថ្នាល CamDX បានចំនួនជាង ៤៥ពាន់ក្រុមហ៊ុនហើយ។
ឯកឧត្តមបណ្ឌិត តាំង ងួនលី បន្ថែមថា ជុំវិញថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX នេះ, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៅមានការងារជាច្រើនទៀតដែលត្រូវអនុវត្តន៍ ជាក់ស្តែងនាពេលកន្លងមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពី ការអភិវឌ្ឍន៍សេវាអេឡិចត្រូនិច សម្រាប់ធុរិកិច្ចឆ្នាំ ២០២៥-២០២៨ ដែលយុទ្ធសាស្រ្តនេះបានផ្តោតលើការជំរុញបណ្តាក្រសួង ស្ថាប័ន ពាក់ព័ន្ធ រៀបចំសេវាសាធារណៈរបស់ខ្លួន ជុំវិញការធ្វើធុរកិច្ចពីក្រៅបណ្តាញ មកក្នុងបណ្តាញ ដោយប្រើ CamDX ជាមធ្យោបាយ។ ដូច្នេះចាប់បីឆ្នាំនេះទៅ រហូតដល់ឆ្នាំ២០២៨ ជាគោលការណ៍ គឺចង់ឱ្យសេវាសាធារណៈសម្រាប់ធុរកិច្ចបានដល់ ៨០% នៃសេវាដែលមានការស្នើសុំញឹកញាប់ និងមានហានីភ័យទាប គឺផ្តល់លទ្ធភាពអាចស្នើសុំតាមចិត្ត ទាំងប្រព័ន្ធអនឡាញនិងប្រព័ន្ធអេឡិចត្រូនិច មានន័យថា ការចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល កំពុងមានវឌ្ឍនភាពល្អ៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា