ព័ត៌មាន
ព្រែកតាពៅក្រុងបាវិតខេត្តស្វាយរៀងប្រវែង៤គីឡូម៉ែត្រត្រូវបានជីកស្តាកែលម្អសម្រេចបានជាង៧០%
ស្វាយរៀង ៖ ប្រព័ន្ធធារាសាស្ត្រធម្មជាតិ ( ព្រែកតាពៅ)ស្តិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងប្រវែង៤គីឡូម៉ែត្រលាតសន្ធឹង នៅក្នុងភូមិសាស្ត្រភូមិច្រកលាវ ត្រូវបានក្រុមការងារ ជីកស្ដារ កែលម្អ ដើម្បីរក្សាទឹក និងនាំសំណល់រាវចេញពីទីក្រុងបាវិត បច្ចុប្បន្នសម្រេចបានជាង៧០% ។
លោកឈុន លី អ្នកទទួលខុសត្រូវ មើលការងារជីក ស្ដារ កែលម្អប្រព័ន្ធធារាសាស្ត្រ(ព្រែកតាពៅ)បានបញ្ជាក់ប្រាប់ទូរទស្សន៍ BTVអោយដឹងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១០២៥នេះថា ដំណើរការជីកព្រែក (តាពៅ)ដែលជាគម្រោងរបស់ រដ្ឋ កែលម្អរាល់ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័របស់ក្រុង គិតមកដល់បច្ចុប្បន្ននេះក្រុមការងារសម្រេចជីកស្ដារ កែលម្អបាតព្រែក បានជាង៧០% នៃការជីកស្តា ធ្វើជើងទេ និងត្រៀមឈូសឆាយស្ថាបនាផ្លូវអមសងខាងព្រែកតែប៉ុណ្ណុះ ។
លោកលឹម សៀងហេង អភិបាលក្រុងបាវិត ខេត្តស្វាយរៀង បានប្រាប់ទូរទស្សន៍ btv តាមរយៈសារតេឡេក្រាមឱ្យដឹងថា បាវិតគឺជាក្រុងដែលរាជរដ្ឋាភិបាលបង្កើតឡើងថ្មី មាន សង្កាត់ចំនួន៥ចំណុះឲ្យក្រុង រាល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធរំដោះសំណល់រាវ នៅមិនទាន់មានគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់់ ខណៈដែលក្រុងបាវិតត្រូវបានក្រុមអ្នកវិនិយោគទុនចូលមកបង្កើតរោងចក្រ សហគ្រាស រួមនិងកម្មកររាប់ម៉ឺន សែននាក់ ចូលមកបំរើការងារផលិត បង្កអោយ មានកាកសំណល់រាវ សំណល់រឺងមានការកើនឡើង រាល់បញ្ហាខាងលើនេះរដ្ឋបាលក្រោមការចាត់ចែងបន្ថែមរបស់គណៈអភិបាលខេត្ត ក្រុងបានទទួលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធរំដោះសំណល់រាវជាបន្តបន្ទាប់ ជាក់ស្ដែងនៅពេលថ្មីៗនេះក្រុងត្រូវបានគណៈអភិបាលខេត្តផ្ដល់អតិភាពជីកស្ដារកែលម្អ(ព្រែកតាពៅ)មួយខ្សែសម្រាប់រំដោះសំណល់រាវពិសេសសម្រាប់ស្តុបទឹកផ្ដល់ឲ្យកសិករធ្វើការងារបង្កបង្កើតផលនៅជុំវិញតំបន់ព្រែកនេះផងដែរ។





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា