ព័ត៌មាន
ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រ ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់
ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់។ តាមរយៈសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋមានឱកាសក្នុងការសិក្សារៀនសូត្រ ស្វែងយល់ នូវមរតកវប្បធម៌ អរិយធម៌ អត្ដសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ព្រមទាំងបានពង្រីកនូវកេរ្តិ៍ឈ្មោះល្អរបស់កម្ពុជានៅក្នុងតំបន់និងលើឆាកអន្តរជាតិឱ្យកាន់តែល្បីសុះសាយទូទាំងសកលលោក។ ព្រះរាជតម្រិះ ព្រះរាជសកម្មភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងគ្រប់គ្រង អភិបាលផែនដីព្រះរាជាណាចក្រកម្ពុជា បានរុញច្រាននាវាកម្ពុជាទៅកាន់ត្រើយសុភមង្គល។ នាពេលខាងមុខនេះព្រះករុណាជាអម្ចាស់ជីវិតលើត្បូងស្តេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខដល់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះរាជបវេណីដ៏ល្អផូរផង់ នៃព្រះរាជាខ្មែរ រាប់ជំនាន់ដ៏យូរលង់។
សហភាពសហព័ន្ធយុវជនកម្ពុជា សូមព្រះបរមរាជានុញ្ញត បង្ហាញនូវអនុស្សាវរីយ៍នៃកម្មវិធីពិព័រណ៍ព្រះបរមឆាយាលក្ខណ៍ព្រះមហាក្សត្រ ដែលបង្ហាញពីព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព ស្នាព្រះហស្ថ ក្នុងព្រះរាជកិច្ចដឹកនាំព្រះរាជាណចក្រកម្ពុជា នាឱកាស ខួបលើកទី ២០ នៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា