ព័ត៌មាន
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រៀមរៀបចំព្រឹតិ្តការណ៍ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិសិ្សត លើកទី៨ ដើម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានត្រៀមរៀបចំព្រឹតិ្តការណ៍ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិសិ្សត លើកទី៨ ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី។
លោក ជីង ឆោមមុនី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទទួលបន្ទុកមហាវិទ្យាល័យសិល្បៈសូនរូប បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះថា ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តែងតែប្រារព្ធព្រឹតិ្តការណ៍ក្នុងគោលដៅបង្ហាញអំពីស្នាដៃ និងទេពកោសល្យរបស់និសិ្សត ដែលហៅថា មរតកទាំង៥ ហើយមរតកទាំង៥ ចង់ឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណនៃវប្បធម៌ជាតិរបស់ខ្មែរយើង ដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានជំនាញខាងបណ្តុះបណ្តាលទាំងអស់នេះ។ ដូច្នេះហើយប្អូនៗនិសិ្សត ក៏ដូចជាប្រធាននិសិ្សត ដែលបានដឹកនាំកន្លងមកជាបន្តបន្ទាប់ តែងតែយកចិត្តទុកដាក់លើប្រធានបទ មរតកទាំង៥ ដែលជាស្នាដៃដូនតា។ ហើយគោលដៅដែលថ្នាក់ដឹកនាំរៀបចំនេះ គឺរៀបចំជាសង្រ្កាន្តសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី។
ចំណែកនិសិ្សត ហេង ឆេងលិញ ឆ្នាំទី៣ ផ្នែកស្ថាបត្យកម្ម និងនិសិ្សត ជូ ឡុងហេង ឆ្នាំទី១ ផ្នែកស្ថាបត្យកម្ម បានលើកឡើងរួមគ្នាថា ព្រឹតិ្តការណ៍ខាងលើនេះ គឺជាពេលវេលាដ៏សំខាន់សម្រាប់និសិ្សតទាំង៥មហាវិទ្យាល័យ រួមមាន៖ មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យសិល្បៈសូនរូប មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា មហាវិទ្យាល័យតូរ្យតន្រី្ត ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បានដាក់តាំងបង្ហាញជូននូវស្នាដៃដែលខិតខំប្រឹងប្រែងសិក្សាបណ្តាឆ្នាំនាពេលកន្លងមក។
បើតាមនិសិ្សត ឡាយ យូមាសម៉ានិត ឆ្នាំទី៤ ឯកទេសគំនូរសាគមនាគមន៍ និងជាអ្នករៀបចំកម្មវិធី បានឲ្យដឹងថា ព្រឹតិ្តការណ៍ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិសិ្សត លើកទី៨ ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទីតាំងទី២ អគារ «ខ» សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៩យប់ ចូលរួមទស្សនាដោយសេរី មានការចូលរួមដាក់តាំងបង្ហាញស្នាដៃរបស់និស្សិតទាំង៥មហាវិទ្យាល័យ (មរតកទាំង៥) មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យសិល្បៈសូនរូប មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា មហាវិទ្យាល័យតូរ្យតន្រី្ត ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និងនវានុវត្តន៍ កាកបាទក្រហមកម្ពុជា ការសម្តែងទស្សនីយភាព សិល្បៈបុរាណ ប្រពៃណី ការប្រគំតន្ត្រីចម្រុះ និងការលេងល្បែងប្រជាប្រិយខ្មែរផងដែរ៕ អត្ថបទ រដ្ឋា



















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា