ព័ត៌មាន
កាកបាទក្រហមខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះជូនគ្រួសារទីទ័លក្រ ២គ្រួសារនៅស្រុកមង្គលបូរី
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញប្រគល់ផ្ទះថ្មីជូនបងប្អូនប្រជាពលរដ្ឋ មានការលំបាកទីទាល់ក្រខ្វះទីជម្រកស្នាក់នៅ ២គ្រួសារក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក ធូ សុីភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានបញ្ជាក់ឲ្យដឹងថា ក្រុមប្រតិបត្តិសាខាសហការជាមួយក្រុមអនុសាខាកាកបាទក្រហមស្រុកមង្គលបូរ បានចុះធ្វើការប៉ាន់ប្រមាណតម្រូវការរបស់គ្រួសារឈ្មោះ លឹម ស៊ីណា ភេទស្រីអាយុ ៤៤ឆ្នាំប្តី ឈ្មោះ មឿន វណ្ណៈអាយុ ៤៥ ។ គ្រួសារនេះរស់នៅក្នុងសភាពក្រីក្រលំបាកពិតប្រាកដដោយរស់នៅអចិន្ត្រៃយ៍ ក្នុងបន្ទប់មានកូនរហូតដល់ទៅ៨នាក់ ស្រីចំនួន៤នាក់ សរុបទាំងប្ដីប្រពន្ធទាំងអស់មានចំនួន១០នាក់ មុខរបរមិនពិតប្រាកដគ្រួសារនេះ មានទីលំនៅស្ថិតនៅក្នុងភូមិខ្លាខាំឆ្កែ ឃុំតាឡំ ស្រុកមង្គលបូរី ។ ឯមួយគ្រួសារទៀតឈ្មោះ ពៅ សេក អាយុ ៨៣ឆ្នាំ ដែលជាជនចាស់ជរាក្រីក្រគ្មានទីពឹងរស់នៅក្នុងបន្ទប់ចំនួន ២នាក់ស្ថិតនៅក្នុងភូមិ ផាសុីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ដោយពិនិត្យឃើញថាគ្រួសារទាំងពីរមានលក្ខណសម្បត្តិដែលសាខាកំណត់គឺជាគ្រួសារក្រីក្រខ្វះខាតគ្មានជម្រកពិតប្រាកដ ប៉ុន្តែពួកគាត់មានដីសម្រាប់ សងផ្ទះបានមើលឃើញបញ្ហាពីប្រឈមបែបនេះ សាខាកាកបាទក្រហមខេត្តក៏បានសម្រេចធ្វើការសាងសង់ផ្ទះថ្មីជូនពួកគាត់ដែលមានទំហំ ៤ម៉ែត្រ បណ្តោយ ៧ម៉ែត្រកម្ពស់ ៣,៨ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសីជញ្ជាំងស័ង្កសី បាតស៊ីម៉ង់សង់ផ្ទាល់ដីព្រមទាំងសាងសង់បង្គន់អនាម័យបន្ថែម ដោយចំណាយថវិកាក្នុងផ្ទះនីមួយៗអស់ចំនួន ២៣៤៩ដុល្លារសហរដ្ឋអាមេរិក ។
ក្នុងនោះដែរឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ផ្ទះថ្មីទាំងពីរខ្នងនេះ គឺជាផ្ទះមនុស្សធម៌របស់សាខាកាកបាទក្រហមដែលមានលក្ខណៈរឹងមាំអាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិតហើយគិតត្រឹមមកដល់ពេលនេះ សាខាកាកបាទក្រហមបានអនុវត្តសាងសង់ផ្ទះជូនដល់បងប្អូនដែលមានជីវភាពខ្ចះខាតលំបាកពិតប្រកដ សរុបបានចំនួន ២០ខ្នងផ្ទះមកហើយ។
ក្នុងឱកាសនោះឯកឧត្តម ក៏បានផ្តល់នូវអំណោយមនុស្សធម៌បន្ថែមទៀតរួមមាន៖ អង្ករ៥០គីឡូក្រាម ត្រីខ១យួរមី១កេស ទឹកត្រី១យួរ មុង១ ភួយ១ សារុង ១ ក្រមា១ ធុងទឹក១ ឆ្នាំង២ ចានបាយចំនួន៥ ស្លាបព្រា៥ កន្ទេល ជ័រ១ និងថវិកាមួយថវិកា ។ រីឯប្រជាពលរដ្ឋទីទ័លក្រ ១០គ្រួសារផ្សេងទៀតក៏ទទួលអំណោយមនុស្សធម៌ដូចៗគ្នាផងដែរដោយក្នុងមួយគ្រួសារទទួលបានអង្ករម្ភៃ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរទឹកត្រី ១យួរ មុង១ ភួយ១ ភួយ១ សារុង១ ក្រមា១និងថវិកាមួយចំនួនផងដែរ ៕ ឃិនសារិទ្ធ






-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”