ព័ត៌មាន
នៅក្នុងរយៈពេល៣ខែដើមឆ្នាំនេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មី មានចំនួន ១៧២ គម្រោង
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅរយៈពេល៣ខែ ឆ្នាំ២០២៥ នេះ អនុម័តគម្រោងវិនិយោគបានចំនួន ១៧២ គម្រោង ក្នុង នោះក្រុមហ៊ុនវិនិយោគចិនបានឈរក្នុងលំដាប់លេខ១ ដែលបានមកបណ្តាក់វិនិយោគនៅកម្ពុជាច្រើនជាងគេ ដោយមានចំណែក ប្រមាណជិត ៨០ ភាគរយ
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលរបស់ក្រុមហ៊ុន តេ ហ្សង ស៊ីប៉ី ជានស៊ី យ៉នជីវ យ៉ន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះថា ជុំវិញការចុះបញ្ជី នៅក្នុងឆ្នាំ២០២៤ កន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោតកម្ពុជា បានអនុម័តគម្រោងវិនិយោគទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបមាន ចំនួន ៤១៤ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦,៩ ប៊ីលានដុល្លារអាមេរិក បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនគម្រោង វិនិយោគមានការកើនឡើងប្រមាណ ៥៤% រីឯទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៤០%, នេះជាលើកទី១ហើយ ដែល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគ រហូតដល់ទៅជាង ៤០០ គម្រោង ក្នុងរយៈពេលត្រឹម ១ឆ្នាំ។
ចំណែកក្នុងរយៈពេល ២ ខែ ដើមឆ្នាំ២០២៥ នេះវិញ គម្រោងវិនិយោគសរុបដែលត្រូវបានអនុម័តមានចំនួន ១១២ គម្រោង ជាមួយនឹងទំហំទុនវិនិយោគប្រមាណ ១ ប៊ីលានដុល្លារអាមេរិក។ ចំពោះចំនួនគម្រោងវិនិយោគក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៥ នេះ គឺស្ទើរតែប្រហាក់ប្រហែលទៅនឹងចំនួនគម្រោងវិនិយោគ ដែលគណៈកម្មាធិការវិនិយោគកម្ពុជាអនុម័តក្នុងឆ្នាំ ២០២១ ដែលមាន ប្រមាណ ១៦៩ គម្រោង។ ចំណែកចំពោះវឌ្ឍនភាពរយៈពេល ៣ ខែ នេះវិញ CDC អនុម័តបានចំនួន ១៧២ គម្រោង ក្នុងនោះក្រុម ហ៊ុនវិនិយោគចិនបានឈរក្នុងលំដាប់លេខ១ ដែលបានមកបណ្តាក់វិនិយោគនៅកម្ពុជាច្រើនជាងគេ។
ឯកឧត្តម ជា វុទ្ធី បញ្ជាក់ថា ការកើនឡើងយ៉ាងគំហុកនៃគម្រោងវិនិយោគនេះ មិនត្រឹមតែបង្ហាញពីនិន្នាការតំបន់ និងសកលដែល កំពុងកើតមានឡើងនោះទេ ប៉ុន្តែក៏បង្ហាញពីទំនុកចិត្តរបស់វិនិយោគិនមកលើកម្ពុជា និងជាពិសេស ជាលទ្ធផលនៃការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាផងដែរ ជាក់ស្តែងសមិទ្ធផលដែលសម្ពោធឱ្យ ប្រើប្រាស់នៅពេលនេះ គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍន៍នៅកម្ពុជា ដោយមជ្ឈមណ្ឌលនេះនឹងក្លាយជាផ្នែកដ៏សំខាន់មួយ នៃប្រព័ន្ធអេកូឡូស៊ីរបស់វិស័យឧស្សាហកម្ម អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការធានាបានថាឧបករណ៍ពិសេសដែលត្រូវបាន ប្រើប្រាស់គឺស្របតាមស្ដង់ដារអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់៕
អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦