ព័ត៌មាន
ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជួបសំណេះសំណាលជាមួយមន្រ្តី២រូប ដែលបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជួបសំណេះសំណាល និងផ្តាំផ្ញើជូនមន្រ្តីជាន់ខ្ពស់កម្ពុជា ០២រូប ជាសមាជិកក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជូនឱ្យចូលរួមក្នុងបេសកកម្មគ្រោះរញ្ជួយដី ដែលបានកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា តាមការស្នើសុំរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌អាស៊ានសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។
នាឱកាសនោះ ឯកឧត្តម ហង្ស សាមឿន បានពាំនាំនូវការផ្តាំផ្ញើ និងជូនពរពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដល់មន្រ្តីទាំង២រូបដែលត្រូវបំពេញបេសកកម្មទៅកាន់ប្រទេសមីយ៉ាន់ម៉ានាយប់ថ្ងៃទី៣១ ខែមីនានេះ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ឯកឧត្តម បញ្ជាក់ថា ការបំពេញបេសកកម្មនេះពិតជាមានសារៈសំខាន់ ក្នុងនាមកម្ពុជាជាមិត្ត និងជារដ្ឋសមាជិកអាស៊ានត្រូវចូលរួមតាមសំណើរបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមឆ្លេីយតប និងចែករំលែកបទពិសោធនដែលកម្ពុជាមាន ក្នុងការចូលរួមបេសកកម្មមនុស្សធម៌ផ្អែកតាមធម្មនុញ្ញអាស៊ាន។
ឯកឧត្តម បញ្ជាក់ទៀតថា ក្នុងនាមមន្រ្តីជំនាញរបស់កម្ពុជាត្រូវបំពេញតួនាទី និងភារកិច្ចឱ្យបានម៉ឺងម៉ាត់ សកម្ម និងសហការឱ្យបានល្អប្រសើរ ប្រកបដោយវិជ្ជាជីវៈខ្ពស់ដើម្បីឱ្យបេសកកម្មដែលកម្ពុជាចូលរួមទទួលបានទាំងប្រសិទ្ធភាព និងប្រសិទ្ធផលអនុលោមតាមបាវចនា អាស៊ានតែមួយ ការឆ្លើយតបតែមួយ (One ASEAN, One Response) តាមរយៈយន្តការមជ្ឈមណ្ឌលសម្របសម្រួលកិច្ចការជំនួយមនុស្សធម៌សម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៃសហគមន៍អាស៊ាន (AHA Centre)។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានជូនពរដល់មន្រ្តីទាំងពីរឱ្យទទួលបានសុខសុវត្ថិភាព និងជោគជ័យក្នុងបេសកកម្មនេះ ដើម្បីទទួលបាននូវបទពិសោធនបន្ថែម និងការអនុវត្តជាក់ស្តែងក្នុងនាមសមាជិកក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលអាចជួយលើការងារសម្របសម្រួល វាយតម្លៃរហ័ស និងការងារផ្សេងៗទៀត៕









-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦