ព័ត៌មាន
សង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈចាប់ផ្តើមនៅថ្ងៃនេះ ជាមួយទស្សនីយភាពសិល្បៈវប្បធម៌ចម្រុះ
កម្មវិធីសង្រ្កាន្តសាលាមធ្យមវិចិត្រសិល្បៈ ចាប់ផ្តើមពីថ្ងៃទី១ និងទី២ ខែមេសានេះ ដោយមានការ សម្ដែងទស្សនីយភាពសិល្បៈវប្បធម៌ចម្រុះ និងការតាំងពិព័រណ៍។ ពិធីបើកកម្មវិធីនេះ បានរៀបចំធ្វើឡើង នៅព្រឹកថ្ងៃទី១ ខែមេសា នេះ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រ សួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានអ្នកចូលរួមពីមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិស្សា នុសិស្សសាលាមធម្យវិចិត្រសិល្បៈ ។
នៅក្នុងពិធីបើកកម្មវិធីសង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភឿង សកុណា បានថ្លែងអំណរគុណចំពោះគំរូវីរៈរបស់អ្នកគ្រប់គ្រង និងលោកគ្រូអ្នកគ្រូ នៅសាលា មធ្យមវិចិត្រសិល្បៈ ដែលបានលៈបង់កម្លាំងកាយចិត្ត ក្នុងបណ្តុះបណ្តាលជំនាញសិល្បៈផ្សេងៗ នៅដល់យុវជនជំនាន់ក្រោយ។ លោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួម លេងល្បែងប្រជាប្រិយខ្មែរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ។
លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានប្រាប់BTVថា សង្ក្រាន្ត នៅសាលា មធ្យមវិចិត្រសិល្បៈ មានការសម្ដែងទស្សនីយភាពចម្រុះជាច្រើន ដូចជា ល្ខោនខោល ល្ខោនបាក់សាក់ ល្ខោននិយាយ លេងល្បែងប្រជាប្រិយ និងការប្រគំតន្រ្តីសម័យ ជាដើម។ លើសពីនេះ លោកបានអំពាវនាវ ដល់សាធារណជនអញ្ជើញចូលរួមលេងកម្សាន្តក្នុងសង្រ្កាន្តសាលាមធ្យមវិចិត្រសិល្បៈឲ្យបានច្រើនកុះករ។
យុវជន បានបង្ហាញអារម្មណ៍រីករាយពេលបានចូលរួមក្នុងកម្មវិធីសង្រ្កាន្តសាលាមធ្យមវិចិត្រសិល្បៈ ដែលមានការរៀបចំតុបតែងលម្អយ៉ាងស្អាត ព្រមទាំងមានស្តង់លក់ម្ហូបអាហារផងដែរ ។
ជាការកត់សម្គាល់ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចូលមកដល់ គេសង្កេតឃើញថា នៅតាម បណ្តាវត្តអារាម សាលារៀន ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងវិស័យឯកជននានា បានរៀបចំកម្មវិធី សង្ក្រាន្តយ៉ាងផុលផុស ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ជាក់ស្តែងដូចជាសាលាមធ្យមវិ ចិត្រសិល្បៈ ជាដើម៕ អត្ថបទ៖ សោភ័ណ










-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS14 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន6 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍