ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃកម្រិត ១០០% និងបញ្ចប់សុពលភាពការស្ថាបនាផ្លូវ និងស្ពាន ក្នុងខេត្តមណ្ឌលគិរីនិងខេត្តស្ទឹងត្រែង
ស្ទឹងត្រែង ៖ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃកម្រិត ១០០% និងបញ្ចប់ សុពលភាព លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ស្ពានបេតុង ផ្លូវក្រាលល្បាយថ្មភ្នំ និងសាងសង់លូគ្រប់ប្រភេទចំនួន៣គម្រោង ស្ថិតនៅខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១-២ ខែមេសា ឆ្នាំ២០២៥ នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនា ផ្លូវក្រាលដីល្បាយក្រួស ការស្ថាបនាស្ពានបេតុង ផ្លូវក្រាលល្បាយថ្មភ្នំ និងសាងសង់លូគ្រប់ប្រភេទចំនួន៣គម្រោងរួមមាន៖ គម្រោងទី១, ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៧ ៥០០ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, និងសំណង់សិល្បការ្យផ្សេងៗ ជាផ្លូវតភ្ជាប់ ចាប់ពីចំការកៅស៊ូ (បារាំង) ភ្ជាប់ទៅផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅស្រុកពេជ្រដា ខេត្តមណ្ឌលគីរី (បញ្ចប់សុពលភាព)។ គម្រោងទី៣, ការងារស្ថាបនាស្ពានបេតុងចំនួន ១ កន្លែង ប្រវែង ៤៥ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, និងសំណង់សិល្បការ្យផ្សេងៗដូចគ្នា ជាផ្លូវ តភ្ជាប់ពីផ្លូវជាតិលេខ ៧៦ ត្រង់ចំណុចអូរហ៊ុច ភ្ជាប់ទៅផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី (វាយតម្លៃ កម្រិត ១០០%)។ ចំណែកគម្រោងទី៣, ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ៥ ២០០ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ និង សំណង់សិល្បការ្យ ស្ថិតនៅលើផ្លូវខ្សែក្រវាត់ ព្រំដែនកម្ពុជា-ឡាវ (ច្រកដុងក្រឡ) ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង (វាយតម្លៃកម្រិត ១០០%)។
ជុំវិញគម្រោងខាងលើនេះ, លោកជំទាវ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការនៃកង យោធពលខេមរភូមិន្ទ ដែលបានអនុវត្តការស្ថាបនាសម្រេចបាន ១០០% និងគម្រោងមួយទៀតឈានមកដល់បញ្ចប់សុពលភាព ដោយ រក្សានូវគុណភាពល្អប្រសើរ នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល លើការស្ថាបនាផ្លូវ និងសំណង់សិល្បការ្យ ផ្សេងៗប្រកបដោយគុណភាព សម្រាប់បម្រើជាប្រយោជន៍សាធារណៈ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានទាំងនោះ មានផ្លូវ ល្អធ្វើដំណើរ និងការស៊ីទទួលទានផ្សេងៗ។
លោកជំទាវ ឯក គន្ធវារី ក៏បានរំលេចអំពីការយកចិត្តទុករបស់រាជរដ្ឋាភិបាល ជំរុញការអភិវឌ្ឍនៅតាមជនបទ ទាំងផ្នែក សេដ្ឋកិច្ចនិងសង្គម ការលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជន និងប្រែក្លាយតំបន់ជនបទឱ្យរីកចម្រើន ជាក់ស្តែងការស្តារការ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្ពស់កម្រិតផ្លូវជាដើម គឺសំដៅធានាការប្រើប្រាស់យូរអង្វែង ធន់ និងការបម្រែបម្រួលអាការធាតុ ដើម្បីជំរុញអន្តរកម្មសង្គមនិងសេដ្ឋកិច្ច និងការរតភ្ជាប់ធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន៕
អត្ថបទ៖ សុន រ៉ាឌី















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា