កីឡា
ព្រះខ័នរាជស្វាយរៀង ឈរចាំបឹងកេត និង ISI ក្រោយទម្លាក់គិរីវង់ ត្រឹមវគ្គ ១/៤ នៃពានសម្ដេចតេជោ-ថ្នាក់ជាតិ
ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ ហើយ ក្រោយបន្ដយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៣-២ ក្នុងជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ។
ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តស្វាយរៀងនេះ កីឡាករ ឃាន់ សុបិន បានរកគ្រាប់នាំមុខឲ្យគិរីវង់ ១គ្រាប់មុន នៅនាទី៣១ មុនកីឡាករ Pablo Augusto រកបានគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះ នៅចុងវគ្គទី១ ។ បន្ទាប់មកខ្សែប្រយុទ្ធទើបជាសះស្បើយពីរបួសដដែល បានបន្ថែម ២គ្រាប់ទៀត ឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី៤៧ និងនាទី៥៩ ដែលគ្រាប់បាល់ Hat-Trick របស់ Pablo នេះ បានរក្សាការនាំមុខលើក្រុមភ្ញៀវ រហូតដល់ចុងវគ្គទី២ ទើបកីឡាករ Tenege Veville Mbanwei រកបានគ្រាប់ទី២ ឲ្យគិរីវង់ ពីការទាត់បាល់ពិន័យ ១១ម៉ែត្រ នៅនាទី៩០+៤។
សរុបលទ្ធផលទាំង ២ជើង ព្រះខ័នរាជស្វាយរៀង គឺបានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ៥-២ ដ្បិតកាលពីជើងទី១ ក្រុមជើងឯកឆ្នាំ២០២៣/២៤ គឺបានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តតាកែវនេះ ក្នុងលទ្ធផល ២-០ ។
ជ័យជម្នះនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង ត្រូវឈរចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពោលគឺរង់ចាំក្រុមឈ្នះ រវាងក្រុមបឹងកេត និងក្រុម ISI ដង្កោសែនជ័យ ដែលក្រុមទាំងពីរ នឹងត្រូវជួបគ្នា នាល្ងាចថ្ងៃទី៣ ខែមេសានេះ ក្នុងជំនួបជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ នៅពហុកីឡដ្ឋានជាតិ បន្ទាប់ពីជើងទី២ បឹងកេត បានយកឈ្នះលើក្រុមដំរីជ័យ ក្នុងលទ្ធផល ២-០ ។ ចាំមើលតើបឹងកេត ឬ ISI នឹងត្រូវឡើងទៅជួបក្រុមការពារតំណែងជើងឯក នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិឆ្នាំនេះ?៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា