ព័ត៌មាន
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច៖ កម្ពុជាកំពុងពិនិត្យលើវិធានការដំឡើងពន្ធរបស់អាមេរិកដើម្បីរកដំណោះស្រាយធានាដល់សេដ្ឋកិច្ចជាតិ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងធ្វើការវាយតម្លៃយ៉ាងយកចិត្តទុកដាក់បំផុត លើការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក នឹងគ្រោងដាក់ចេញនូវវិធានការជាក់លាក់មួយ បន្ទាប់ពីក្រុមការងារពិនិត្យ និងវាយតម្លៃរួចលើដំណោះស្រាយទាំងនេះ ដើម្បីធានាដល់ ការប្រកួតប្រជែង ក្នុងសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងប្រាប់ BTV បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជា ប្រមាណ ៤៩ ភាគរយ ដែលជាកម្រិតខ្ពស់មួយ នៅព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ ខែមេសា នៅសហរដ្ឋអាមេរិកនេះថា ជុំវិញការដំឡើងកំណត់ពន្ធគយនេះ ក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរវត្ថុ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង និងធ្វើការវាយតម្លៃដោយម៉ត់ចត់ជាទីបំផុត ចំពោះ សហរដ្ឋអាមេរិក ដែលបានរៀបចំនូវលើវិធានការថ្មីនេះ។
អ្នកនាំពាក្យរូបនេះបន្តថា បន្ទាប់ពីក្រុមការងារពិនិត្យ និងវាយតម្លៃរួច ក្រសួងនឹងមានវិធានការជាក់លាក់មួយ សម្រាប់ជា ដំណោះស្រាយ ធ្វើយ៉ាងណាធានាដល់កិច្ចដំណើរនៃសេដ្ឋកិច្ចកម្ពុជា អាចបន្តមានភាពប្រកួតប្រជែង និងធ្វើឱ្យប្រសើរលើកំណើន និងការងារជូនដល់ប្រជាជនពលរដ្ឋកម្ពុជា។
ឯកឧត្តម មាស សុខសេនសាន៖«ក្រសួងមានក្រុមការងារកំពុងវាយតម្លៃយ៉ាងល្អិតល្អន់ និងម៉ត់ចត់មែនទែន ក្នុងការដែលសហរដ្ឋអាមេរិករៀបចំនូវវិធានការ [កំណត់ពន្ធគយ]» ថ្មីនេះ។ ក្រុមការងារពិនិត្យហើយនឹងមើលពីការពិបាកនៃការដំឡើងនេះបន្ទាប់មកយើងនឹងមានវិធានការជាក់លាក់ និងម៉ត់ចត់បំផុតដើម្បីជាដំណោះស្រាយធ្វើយ៉ាងម៉េចធានាឱ្យសេដ្ឋកិច្ចរបស់យើងបន្តមានភាពប្រកួតប្រជែង និងប្រសើរសម្រាប់កំណើន ព្រមទាំងការងាររបស់ប្រជាពលរដ្ឋ»។
សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកនេះ បើយោងតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបជាង ១០ ពាន់លានដុល្លារអាមេរិក កើនឡើង ១១ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញមានចំនួនជាង ៩ ៩០០ លានដុល្លារអាមេរិក កើនជាង ១១ ភាគរយ ខណៈការនាំចូល មានចំនួនជាង ២៦៤ លានដុល្លារអាមេរិក កើនឡើង ២,៧ ភាគរយ បើធៀបនិងឆ្នាំ២០២៣។ ចំណែកនៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៥ នេះវិញ, ការធ្វើពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទំហំជាង ១ ៦៧៥ លានដុល្លារអាមេរិក កើនឡើងជិត ២៦ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញមាន ចំនួនជាង ១ ៦២៦ លានដុល្លារអាមេរិក ខណៈការនាំចូលមានចំនួនជាង ៤៨ លានដុល្លារអាមេរិក៕

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា