ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការគោរពច្បាប់និងបទដ្ឋានគតិយុត្តធ្វើឱ្យបរិស្ថានស្អាតនិផលិតកម្មក្រុមហ៊ុនមានកេរ្ត៍ឈ្មោះល្អ
ភ្នំពេញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៥៖ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងឈ្វេងយល់អំពីក្រមបរិស្ថានកម្ពុជា ជាមួយប្រតិភូសម្ពន្ធ័ឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Trương Minh Trung អគ្គនាយករងទី១នៃសម្ពន្ធ័ឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា។
លោក Trương Minh Trung បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីសមិទ្ធផលការងារក្នុងឆ្នាំ២០២៤ ដែលសម្រេចបាន និងបានរួមចំណែកក្នុងការផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់ ដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណសម្ពន្ធ័ឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលបានចូលរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសការទទួលខុសត្រូវលើការវិនិយោគស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការអនុវត្តច្បាន់ជាធរមានរបស់កម្ពុជា ជាពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបានដាក់ចេញ គឺផ្តល់អត្ថប្រយោជន៍ដ៏ល្អសម្រាប់ក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា។ «បរិស្ថានគឺជាជីវិត» ហើយការណ៍ដែលក្រុមហ៊ុនដែលបានគិតគូរដល់បរិស្ថាន គឺស្ថាប័នទាំងនោះត្រូវបានវាយតម្លៃថាបានចូលរួមចំណែកគោរព ច្បាប់ បទដ្ឋានបរិស្ថានបានត្រឹមត្រូវ និងទទួលខុសត្រូវចំពោះសុខភាពសាធារណៈ អាយុជីវិតរបស់កម្មករ កម្មការិនី និងប្រជាពលរដ្ឋជាធំ ហើយផលិតកម្មរបស់ខ្លួនស្អាត និងទទួលស្គាល់ថាបានគោរព នូវបទដ្ឋានបរិស្ថាន និងបានរួមចំណែកដល់សង្គមនិងសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ហើយកិត្តិយសដ៏ថ្លៃថ្នូរទាំងនេះ នឹងផ្សព្វផ្សាយចេញទៅកាន់ក្រុមហ៊ុនដៃគូ អ្នកទទួលទិញ និងអ្នកប្រើប្រាស់៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា