ព័ត៌មាន
កាណាដាចែករំលែកបទពិសោធន៍នៃឧត្តមានុវត្តន៍ ដើម្បីលើកកម្ពស់ផលិតភាពក្នុងវិស័យសាធារណៈ
នាយកវិទ្យាស្ថានឧត្តមានុវត្តន៍សេវាសាធារណៈ នៃប្រទេសកាណាដា បំពេញទស្សនកិច្ចស្វែងយល់អំពីប្រតិបត្តិការ ប្រសិទ្ធភាព ការងារ និងបានធ្វើការចែករំលែកនូវបទពិសោធន៍ល្អៗដល់កម្ពុជា ទាក់ទងនឹងឧត្តមានុវត្តន៍ ដើម្បីលើកកម្ពស់ផលិតភាព នៅក្នុងវិស័យសាធារណៈ។
លោកបណ្ឌិត D. Brian Marson នាយកវិទ្យាស្ថានឧត្តមានុវត្តន៍សេវាសាធារណៈនៃប្រទេសកាណាដា នៅក្នុងដំណើរ បំពេញទស្សនកិច្ចស្វែងយល់ អំពីប្រតិបត្តិការ ប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនដល់វិនិយោគិននៅក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា អមដំណើរដោយមន្ត្រីជំនាញនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីតំណាង នាយកដ្ឋាន ចំណុះឱ្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផថដែរ, ក្នុងនោះលោកបណ្ឌិត ក៏បានធ្វើការចែករំលែកនូវ បទពិសោធន៍ល្អៗ ទាក់ទងនឹងឧត្តមានុវត្តន៍ ដើម្បីលើកកម្ពស់ផលិតភាពនៅក្នុងវិស័យសាធារណ: នៃបណ្តាប្រទេសអភិវឌ្ឍន៍មួយ ចំនួនដូចជា៖ ប្រទេសកាណាដា ហ្វីលីពីន និងម៉ាឡេស៊ី។
ឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញជូនគណៈប្រតិភូ អំពីរចនាសម្ព័ន្ធ តួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងដំណើរការនៃការផ្តល់សេវាសាធារណៈជូនវិនិយោគិន តាមរយៈ ប្រព័ន្ធគ្រប់គ្រងវិនិយោគកម្ពុជា (cdcIPM) ដែលមានភាពបត់បែនខ្ពស់ទៅតាមយុគសម័យឌីជីថល បានធ្វើឱ្យការដាក់ពាក្យស្នើសុំ វិនិយោគនៅកម្ពុជា កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយតម្លាភាពខ្ពស់។
ជុំវិញបច្ចេកវិទ្យានេះដែរ, នៅថ្ងៃទី៣ ខែមេសា ម្សិលមិញនេះ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរងនៃអគ្គលេខា- ធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តមឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេស លើការតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគ នៅថ្នាក់ក្រោមជាតិតាមប្រព័ន្ធ គ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីបន្តពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារខាងលើ ដែលបន្តពីកិច្ចប្រជុំលើកទី២ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០២៥ កន្លងទៅ៕ អត្ថបទ៖ សុន រ៉ាឌី







-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា