ព័ត៌មាន
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តសេចក្ដីព្រាងចំនួន ២ នៅថ្ងៃនេះ
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានអ ញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន២ ។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះបានពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ចំនួន ២ ក្នុងនោះមានដូចជា សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ ជាដើម។
ក្នុងកិច្ចប្រជុំនេះដែរ សម្ដេចធិបតីក៏បានណែនាំឱ្យពង្រឹងការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ សម្តេចធិបតី ក៏បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត សហការជាមួយក្រុមហ៊ុនឯកជន និងអាជីវករក្នុងការរក្សាតម្លៃម្ហូបអាហារ ភេសជ្ជៈ និងសេវានានាឱ្យបានសមរម្យនៅអំឡុងពិធីបុណ្យចូលឆ្នាំថ្មី។
សម្តេចធិបតី ក៏បានរម្លឹកអំពីការឧបត្ថម្ភថវិកាជូនដល់មន្ត្រីរាជការសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី និងការរៀបចំរថយន្តក្រុងសាធារណៈជូនប្រជាពលរដ្ឋធ្វើដំណើរទៅតាមបណ្ដាខេត្ត និងវិលត្រឡប់មកភ្នំពេញវិញដោយឥតគិតថ្លៃរយៈពេល ៦ ថ្ងៃគឺចាប់ពីថ្ងៃទី១២ ដល់ទី១៧ ខែមេសា។ តាមរយៈកម្មវិធីនេះរដ្ឋាភិបាលបានជួយសម្រាលបន្ទុកការចំណាយក្នុងការធ្វើដំណើររាប់លានដុល្លារជូនប្រជាពលរដ្ឋ។
សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង-ស្ថាប័ន និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធដែ លបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបការឆបោកតាមប្រ ព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។ ទោះជាយ៉ាងនេះក្តីបញ្ហានេះនៅតែបន្តកើតមាននៅឡើយដែលទាមទារឱ្យមានការចូលរួមបន្ថែមទៀតពីគ្រប់តួអង្គពាក់ព័ន្ធ។
សម្តេចធិបតី ក៏បានមានប្រសាសន៍ដែរថា កន្លងទៅនេះសម្តេចបានដាក់ចេញនូវអនុសាសន៍ណែនាំ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅតាមទីសាធារណៈដោយត្រូវកាត់បន្ថយការផ្សព្វផ្សាយឱ្យមកនៅត្រឹមតែ ៥០% នៃចំនួនផ្ទាំងប៉ាណូផ្សព្វផ្សាយនៅទូទាំងប្រទេស៕
ដោយ៖ គង់ ឌិន





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា