ព័ត៌មាន
អង្គការសំអាតទន្លេ-សមុទ្រ សហការជាមួយរដ្ឋបាលខេត្តកណ្តាលប្រារព្ធ «ទិវាអំពើល្អ» លើកទី៦
អង្គការសំអាតទន្លេ សមុទ្រ (Ocean River) សហការជាមួយរដ្ឋបាលខេត្តកណ្ដាល នៅល្ងាចថ្ងៃទី៤ខែមេសាម្សិលមិញ បានរៀបចំប្រារព្ធ «ទិវារអំពើល្អ» លើកទី៦ សំដៅដល់ការជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមធ្វើអំពើល្អនៅក្នុងសង្គម។ ពិធីនេះរៀបចំធ្វើឡើងនៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល ដោយមានការចូលរួមពីលោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ-សមុទ្រ អាជ្ញាធខេត្តកណ្តាល វិស័យឯកជន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ៧០០រយនាក់។
បើតាមលោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ បានប្រាប់BTVឱ្យដឹងថា គោលបំណងចម្បងនៃការប្រារព្ធទិវាអំពើល្អ គឺជាការចូលរួមជាមួយពិភពលោកផ្សព្វផ្សាយនៃអំពើល្អ ដែលទិវានេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែមេសា។ លោកបន្តថា ដោយសារអង្គការសំអាតទន្លេសមុទ្រ ធ្វើការងារទៅលើវិស័យបរិស្ថាន ដូច្នេះនៅថ្ងៃប្រារព្ធទិវាអំពើល្អនេះ គឺមានសកម្មភាពធ្វើអំពើល្អដូចជា៖សំអាតសំរាមតាមច្រាំងទន្លេបាក់សាក់ ប្រលែងកូនត្រី និងចែកកូនឈើជាដើម។
លោកបានបន្តទៀតថា ចាប់តំាងពីឆ្នាំ២០២០ មកដល់ខែមេសា ឆ្នាំ២០២៥ នេះ អង្គការសំអាតទន្លេ-សមុទ្រ ប្រមូលសំរាមបានចំនួនជាង២ពាន់តោន ពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែលនេះជាអំពើល្អសំរាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជំរុញការទាក់ទាញភ្ញៀវទេសចរ និងការថែទាំធនធានធម្មជាតិនៅប្រទេសកម្ពុជា។ លើសពីនេះ បានជំរុញដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ជាពិសេសពលរដ្ឋរស់នៅតាមដងទន្លេចូលរួមថែរក្សាអនាម័យទឹកទន្លេឲ្យបានស្អាត តាមរយៈសកម្មភាពកុំបោះចោលសំរាមចូលក្នុងទឹកទន្លេ។
អ្នកចូលរួមក្នុងទិវាអំពើល្អ បានលើកឡើងដែរថា កន្លងទៅពួកគេតែងតែបានធ្វើអំពើល្អដូចជាការផ្តល់ទានដល់ចាស់ជរា និងសំអាតអនាម័យ បរិស្ថានជាដើម។ ពួកគេបន្តថា ពេលបានធ្វើអំពើល្អបានធ្វើឲ្យផ្លូវចិត្តរីករាយ។
គួរបញ្ជាក់ថា អំពើល្អ ជាទង្វើងាយៗ ទាំងឡាយណាដែលផ្តល់នូវផលវិជ្ជមានតិច ឫច្រើន សម្រាប់ការរស់នៅរបស់មនុស្ស សត្វ និង និរន្តរភាពរបស់ធនធានធម្មជាតិ។ អំពើល្អ ចាប់ផ្តើមពីបុគ្គលម្នាក់ ពីការគិតល្អ និយាយល្អ និងការប្រព្រឹត្តអំពើល្អ នោះលទ្ធផលនឹងទទួលបានជាវិជ្ជមាន៕ អត្ថបទ៖ ទូច សោភ័ណ








-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង