ព័ត៌មាន
វិទ្យាស្ថានខ្មែរជំនាន់ថ្មី បង្រៀនឱ្យនិស្សិត ចេះលេងល្បែងប្រជាប្រិយ និងចេះសាមគ្គីគ្នា ដោយសារយើងមានសន្ដិភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៥នេះ នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី គណៈគ្រប់គ្រងបុគ្គលិក លោកគ្រូ-អ្នកគ្រូ សាស្ដ្រាចារ្យ សិស្សនិស្សិត ដឹកនាំដោយឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានរួមគ្នារៀបចំសង្ក្រាន្ត ដើម្បីឱ្យសិស្សនិស្សិតចេះលេងល្បែងប្រជា ប្រិយ និងចេះសាមគ្គីគ្នា ដោយសារប្រទេសយើងមានសន្តិភាព។
នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានលើកឡើងថា គោលបំណងនៃ ការរៀបចំសង្ក្រាន្តនេះឡើង គឺដោយសារប្រទេសជាតិមានសុខសន្ដិភាពពេញលេញ ទើបបានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានទូទៅ នៅក្នុងប្រទេសកម្ពុជា រៀបចំសង្ក្រាន្តនេះឡើង ដើម្បីអភិរក្សវប្បធម៌ប្រពៃណីទំនៀមទំលាប់ខ្មែរ ដែលបុព្វបុរសដូនតាយើងបានបន្សល់ទុកតរៀងទៅ ។
ឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានបន្តទៀតថា វិទ្យាស្ថានខ្មែរជំនាន់ថ្មីរៀបចំសង្ក្រាន្តនេះ ក៏បានបង្ហាញពីភាពរួបរួមសាមគ្គីគ្នា រវាងសាស្ដ្រាចារ្យបុគ្គលិក លោកគ្រូអ្នកគ្រូ និស្សិត ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ,ក្លឹបយុវជនកាកបាទក្រហមកម្ពុជា និងសមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈឯកជន គឺដើម្បីឱ្យសិស្សានុសិស្សបានស្គាល់ និងចេះលេងល្បែងប្រជាប្រិយ ដូចជា លេងល្បែងទាញព្រ័ត្រ ដណ្តើមស្លឹកឈើ វាយក្អម ចោលឈូង លាក់កន្លែង រួមនឹងល្បែងប្រជាប្រិយផ្សេងៗទៀត ។
ចំណែកនិស្សិត២រូប បានលើកឡើងស្រដៀងគ្នាថា ការរៀបចំឱ្យមានសង្ក្រាន្ត និងលេងល្បែងប្រជាប្រិយនេះ គឺដើម្បីឱ្យសិស្សានុសិស្សបានស្គាល់ និងចេះលេងល្បែងប្រជាប្រិយ ក្រៅពីនេះ ដើម្បីឱ្យសិស្សានុសិស្ស ចេះមានទំនាក់ទំនងសាមគ្គីគ្នាល្អនឹងល្អ ពិសេសបានយល់ដឹងពីតម្លៃសន្តិភាព ទើបនិស្សិតទំាងអស់មានភាពសប្បាយរីករាយ។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅពេលឆ្នាំថ្មីចូលមកដល់ វិទ្យាស្ថានខ្មែរជំនាន់ថ្មី គណៈគ្រប់គ្រង បុគ្គលិក រួមទាំងលោកគ្រូ-អ្នកគ្រូ សាស្ដ្រាចារ្យ សិស្សនិស្សិត តែងតែជួបជុំគ្នា និមន្ដព្រះសង្ឃ បង្សុកូល ដើម្បីកាត់ផ្ដាច់នូវ រាល់ឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ ចាប់យក សិរីសួរស្ដី នៅក្នុងឆ្នាំថ្មី ឲ្យពរជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនប្រជាពលរដ្ឋ នាឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕






















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា