ព័ត៌មាន
កម្លាំងអាវុធហត្ថស្រាវជ្រាវបង្ក្រាបមុខសញ្ញាជនល្មើសគប់ដុំថ្ម តាមដងផ្លូវជាតិលេខ១ ឃាត់ខ្លួនជនសង្ស័យ៥នាក់ ប្រើកម្មភ្លើងខុសច្បាប់ និងគ្រឿងញៀន បញ្ជូនទៅតុលាការ
កណ្ដាល៖ អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលមានការយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែដាស់តឿនក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម និងជួយសង្ក្រោះជនរងគ្រោះ។ ពិសេសអនុវត្តន៍តាមទិសស្លោករបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» ។
ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធបទល្មើសខាងលើភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋាលកងរាជអាវុធហត្ថស្រុកពាក់ព័ន្ធ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំផ្ទាល់ដោយលោក មេបញ្ជាការរង ទូច អុីណាន បានធ្វើការស្រាវជ្រាវស៊ើបអង្កេត យ៉ាងហ្មត់ចត់ គ្រប់ជ្រុងជ្រោយ តាមជំនាញ គួបផ្សំបទពិសោធន៍របស់មន្ត្រីជំនាញ ជាបន្តបន្ទាប់។
លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា កងរាជអាវុធហត្ថផ្ទៃប្រទេស ខេត្តកណ្តាល សៀមរាប ព្រៃវែង បានសហការ ស្រាវជ្រាវបង្ក្រាបចាប់មុខសញ្ញាជនល្មើសគប់ដុំថ្ម (ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) តាមដងផ្លូវជាតិលេខ ១ ស្រុកលើកដែក ប្រើកម្មភ្លើងខុសច្បាប់ និងគ្រឿងញៀន ។ជាលទ្ធផលឃាត់ខ្លួនសង្ស័យចំនួន០៥នាក់រួមមាន៖
១-ឈ្មោះ ក វាស្នា ភេទប្រុស អាយុ២៩ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន ០២លើក (លើកទី០១ ជាប់រយ:ពេល ០២ឆ្នាំ០៦ខែ និងលើកទី២ ជាប់រយ:ពេល ០៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន)។
២-ឈ្មោះ អ ផាណា ( ហៅ ផរ៉ា ) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល (មានដីកាបង្គាប់ឲ្យចាប់ខ្លួនករណីគ្រឿងញៀន) មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយ:ពេល ០១ឆ្នាំ ពីបទលួច។
៣-ឈ្មោះ ផ វិច្ឆ័យ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលនិងខេត្តព្រៃវែង ពីបទជួញដូរគ្រឿងញៀន។
៤-ឈ្មោះ អ សិដ្ឋ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារព្រៃសរយ:ពេល ០១ឆ្នាំ ពីបទជួញដូរគ្រឿងញៀន។
៥-ឈ្មោះ អ វិសាល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក (បញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ រួច ករណីគ្រឿងញៀន)
ទាំងបីនាក់ខាងលើ មានទីលំនៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។
វត្ថុតាងចាប់យក
១-អាវុធខ្លី ០១ដើម ម៉ាកឡុក បង់០១ គ្រាប់ ៣០គ្រាប់ (របស់ កុសល្យ វាស្នា)
២-ម៉ូតូចំនួន ០៤គ្រឿង
៣-ទូរស័ព្ទដៃចំនួន ០៧គ្រឿង
៤-និងសម្ភារមួយចំនួនទៀត
សូមបញ្ជាក់ថា ថ្ងៃកើតហេតុនៅវេលាម៉ោង២:៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ចំណុចលើផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។ ជនរងគ្រោះ ០១នាក់ ឈ្មោះ ផ បណ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល បណ្តាលឲ្យរងរបួសធ្ងន់ផ្នែកក្បាលចំហៀងខាងស្ដាំ (ផុងលលាក្បាល) កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៥នាក់ខាងលើនិងវត្ថុតាង (ជនសង្ស័យឈ្មោះ វិសាល បញ្ជូនទៅសាលាដំបូងខេត្តកណ្តាលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ឃុំខ្លួននៅពន្ធនាគារថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន) ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនសង្ស័យចំនួន ០៤នាក់ ទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលនាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥នេះ៕

-
កីឡា1 week ago
ជឺជីតស៊ូកម្ពុជាបញ្ជូនកីឡាករ ២រូប ចូលរួមប្រកួតព្រឹត្តិការណ៍ World Games នៅចិន
-
កីឡា6 days ago
បឹងកេត ក្លាយជាក្លិបទី៣ ដែលផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ថៃ
-
កីឡា1 week ago
បឹងកេត ប្រកាសកៀគរជំនួយ និងសម្ភារ ជួយដល់ជនភៀសសឹក ដែលរងផលប៉ះពាល់នៅតាមព្រំដែនកម្ពុជា-ថៃ
-
កីឡា1 week ago
គ្រូក្រុមនារីកម្ពជាថា ៣ពិន្ទុជាគោលដៅសំខាន់ ទោះស្ថិតក្នុងពូល ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងថៃ ក៏ដោយ
-
ព័ត៌មាន3 days ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
កីឡា6 days ago
ភ្នំពេញក្រោន និងអង្គការស្មារតីនៃអ្នកកីឡា ចាប់ដៃគ្នាបញ្ជ្រាបការអព់រំពីគ្រាប់មីន និងគ្រប់មិនទាន់ផ្ទុះ
-
ព័ត៌មាន1 week ago
TOP STORY | Senate President Samdech Techo Hun Sen addresses circulating assassination claims and drone aid, amid ongoing Cambodia-Thailand border conflict:
-
ព័ត៌មាន1 week ago
[BREAKING] Thai troops continue to violate Cambodian sovereignty by illegally encroaching in Anseh area