ព័ត៌មាន
ឯកឧត្តម ជា វ៉ាន់ដេត៖ សុខសន្តិភាពគឺជាកត្តាចម្បងមិនអាចខ្វះបាន ក្នុងការកសាងប្រទេសជាតិ
ថ្លែងក្នុងឱកាសម្ពោធសមិទ្ធផល និងស្រោចស្រពសុគន្ធវារីប្រគេន ព្រះអង្គគ្រូជោតធម្មោ ណេន មីហួយ នៅវត្តចុល្លវ័ន (ហៅព្រៃអារ) ឃុំខ្វាវ ស្រុកសំរោង នៅថ្ងៃ សៅរ៍ ទី ៥ខែ មេសា ឆ្នាំ ២០២៥នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា សុខសន្តិភាពគឺជាកត្តាចម្បង និងមិនអាចខ្វះក្នុងកសាងសមិទ្ធផលនានា រួមទាំងវត្តអារាមដែលជាទីសក្ការៈរបស់បងប្អូនប្រជាពលរដ្ឋ។
ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបន្តថា ពិធីដែលយើងកំពុងប្រារព្ធនាពេលនេះ គឺកើតចេញពីសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យវិស័យពុទ្ធសាសនាមានការរីកចម្រើនដូចសព្វថ្ងៃ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋបានខិតខំកសាងសម្រេចបាននៅសមិទ្ធផល និងស្នាដែជាច្រើនជូនម្ចាស់ឆ្នោត និងជូនប្រទេសជាតិហើយជាពិសេសទៅទៀតនោះ រាជរដ្ឋាភិបាលបានថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរដែលធានាដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ។នៅក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខិតខំថែរក្សាវប្បធម៌ប្រណៃពីរបស់ខ្មែរ ដែលជាអត្តសញ្ញាណជាតិ ឱ្យបានគង់វង្សយូរអង្វែងតទៅ ជាពិសេសត្រូវខិតខំអប់រំកូនចៅរបស់ខ្លួនអោយខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍន៍កសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀតនៅពេលអនាគត៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា