ព័ត៌មាន
យុវជនខេត្តស្វាយរៀងរៀបទីតាំងលេងល្បែងកំសាន្តអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ស្វាយរៀង ÷ អនុវត្តតាមការណែនាំរបស់ឯកឧត្តមឌី វិទ្យា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ស្ដីពីការរៀបចំទីតាំងលេងល្បែងកំសាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរអោយមានភាពអតីតធម៏រហូតមកដល់ថ្ងៃនេះ យុវជននៅក្នុង ស្រុក ក្រុង ទាំង៨របស់ខេត្ត សហការជាមួយនឹងរដ្ឋបាលខេត្ត និងវត្តអារាម បានរៀបចំទីតាំងលេងល្បែងជាបណ្ដើរៗហើយ ដើម្បីផ្ដល់ឱកាសឲ្យពលរដ្ឋពិសេសយុវជនចូលលេងកំសាន្ត ។ ដោយឡែក ក្រុងស្វាយរៀង បើតាមលោក សយ ធានី ប្រធានគណៈកម្មាធិការយុវជនក្រុង បានបញ្ជាក់ប្រាប់ទូរទស្សន័ BTVអោយដឹងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះថា ក្រុងស្វាយរៀង ជាទីប្រជុំជននៃពលរដ្ឋខេត្តស្វាយរៀង យុវជននៅក្នុងសហភាព សហព័ន្ធយុវជនក្រុង បានសហការជាមួយនឹងរដ្ឋបាលក្រុងបានជ្រើសរើសយកសួនកុមារខេត្តធ្វើជាទីតាំងលេងល្បែង ប្រជាប្រិយ ជាច្រើនមុខ ដើម្បីអោយពលរដ្ឋ ពិសេសយុវជនលេងល្បែងផង និងដើម្បីអោយពលរដ្ឋ និងយុវជន មានឪកាសបានរឹតចំណងសាមគ្គីភាពរវៀងយុវជននិងពលរដ្ឋនៅក្នុងខេត្តទាំងមូលផងដែរ។ សំឡេង…….
សូមបញ្ជាក់ថាអនុវត្តតាមការណែនាំរបស់ក្រសួង និងមន្ទីរធម្មការនិងសាសនា ពិសេសព្រះមេគណខេត្ត ព្រះវិសុទ្ធញ្ញាណមុំ សយ ស្ដីពីការរៀបចំវត្តអារាម ដើម្បីទទួលពលរដ្ឋ ចូលមកប្រារព្ធពិធីបុណ្យរហូតមកដល់ពេលក្នុងចំណោមវត្តទាំង ២៤៦ ត្រូវបានវត្តខ្លះរៀបចំរួចរាល់ហើយនិងមានវត្តខ្លះទៀតក៏បានចាត់តាំងលេងល្បែងប្រជាប្រិយកម្សាន្តជាបណ្ដើរៗហើយដែរ ខណៈដែលសន្តិសុខត្រូវបានមន្ត្រីមានសមត្ថកិច្ចចុះប្រចាំការនៅតាមវត្តអារាមនិងទីតាំងកម្សាន្តជាបណ្ដើរៗហើយដែរ។




-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង