ព័ត៌មាន
សម្តេចធិបតី៖ អាជ្ញាធររាជធានីខេត្តត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនពលរដ្ឋឱ្យល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅសប្ដាហ៍ក្រោយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានក្រើនរម្លឹកទៅកាន់អាជ្ញាធររដ្ឋបាលរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សារណៈឱ្យបានល្អ ដើម្បីបង្កលក្ខណៈឱ្យពលរដ្ឋបានលេងកម្សាន្តសប្បាយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធស្ពានអាកាសមរតកតេជោ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា នេះ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខេត្ត ទាំង អស់ ត្រូវពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ និងពង្រឹងការគ្រប់គ្រងសភាពការណ៍ តាមមូលដ្ឋាន ជាពិសេសក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នំាថ្មី ប្រពៃណីជាតិ ខាងមុខនេះ ព្រមទំាងត្រូវរៀបចំ “ព្រឹត្តិការណ៍សង្ក្រាន្ត” ឱ្យបានផុលផុស ដើម្បីឲ្យក្លាយជាចលនាជាតិរួមគ្នា ក្នុងការគំាទ្រដល់ការចុះបញ្ជី “បុណ្យ ចូលឆ្នាំ ឬមហាសង្ក្រាន្ត” ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលរាជរដ្ឋាភិ បាលកម្ពុជា កំពុងខិតខំជំរុញលើការងារនេះ ។
សម្ដេចធិបតី បានណែនាំឱ្យយកចិត្តទុកដាក់ការពារសន្ដិសុខ និងសុវត្ថិភាព ផ្ដល់សេវាកម្មផ្នែកទេសចរណ៍ ប្រកបដោយសុវត្ថិភាព គុណភាព និងសីលធម៌វិជ្ជាជីវៈឱ្យបានល្អប្រសើរ ស្របតាមយុទ្ធនាការ “ទេសចរណ៍ ដើម្បី ទំាងអស់គ្នា ទំាងអស់គ្នា ដើម្បីទេសចរណ៍” “ទេសចរណ៍រីកលូតលាស់ ក្នុងសន្តិភាព” និង “បុគ្គលម្នាក់ៗ ជាអ្នក ផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” ហើយសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តសប្បាយផ្ទៃក្នុងប្រ ទេស នាព្រឹត្តិការណ៍សង្ក្រាន្ត ឱ្យបានច្រើនកុះករ ជាពិសេសក្នុងរាជធានីភ្នំពេញ ដែលមានការរៀបចំ “សង្ក្រាន្តវត្តភ្នំ” តភ្ជាប់ជាមួយផ្លូវថ្មើរជើង (Walk Street) រយៈពេលដល់ទៅ ៥ ថ្ងៃពេញ ៕ អត្ថបទ៖ មុត សុទ្ធ






-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦