ព័ត៌មាន
ខេត្តកំពង់ស្ពឺ រៀបចំប្រណាំងរទះសាឡីគោលឿន ដើម្បីរំលឹកគុណដូនតាគ្រប់ជំនាន់
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទះសាឡីគោលឿន ឆ្នាំ២០២៥ ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វការីជន ដូនតាខ្មែរគ្រប់ជំនាន់ និងដើម្បីឱ្យទិវានេះស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់ៗរូប ខណៈឆ្នាំនេះ មានរទះគោមកពីតាមបណ្តាខេត្តចំនួន៦៧នឹម បានចូលរួមប្រកួត ហើយជ័យលាភីលេខ១ បានទៅគោអ្នកខេត្តកំពង់ចាម ។
ក្នុងប្រណាំងរទះសាឡីគោលឿន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ការប្រណាំងរទះសាឡីគោលឿននេះ គឺមានដើមកំណើត និងដំបូងគេនៅក្នុងខេត្តកំពង់ស្ពឺ ក្នុងគោលបំណងចម្បង នៃការប្រារព្ធពិធីនេះ គឺចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយស្របតាមបរិបទនៃសង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ ។
ជាមួយនោះឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្ត ដល់គណកម្មការប្រណាំងឱ្យបង្កើននឹមគោ ឱ្យបានច្រើនរហូតដល់រយនឹម និងធំជាងបណ្តាឆ្នាំមុនៗ នៅឆ្នាំបន្ទាប់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងយុវជនជំនាន់ក្រោយ ។
ឯកឧត្តមរំពឹងថា នៅឆ្នាំក្រោយៗទៀតនោះ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជធានី ខេត្តផងដែរ ហើយម្ចាស់គោ គួរបង្កើតសិល្បៈប្លែកៗលើគោ ឬរទះ ដើម្បីបង្កើនភាពទាក់ទាញឱ្យកាន់តែខ្លាំង ហើយពេលដែលរកឃើញថា រទះឬគោក្នុងនឹមមួយណាទទួលបានការចាប់អារម្មណ៍ខ្លាំង និងទទួលបានការឧបត្ថម្ភបន្ថែមពីគណកម្មការរៀបចំការប្រណាំង ។
លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ តែងតែប្រារព្ធពិធីប្រណាំងរទះគោនេះ ជារៀងរាល់ឆ្នាំ ដោយមានអ្នកចិញ្ចឹម និងស្រឡាញ់គោមកពីបណ្តាខេត្តផ្សេងៗចូលរួម ហើយព្រឹត្តិការណ៍នេះ តែងតែផ្តល់នូវស្នាមញញឹមដល់ប្រជាពលរដ្ឋទូទៅបានកម្សាន្តសប្បាយ ជាពិសេស ដើម្បីបង្ហាញពីប្រពៃណីទំនៀមទំលាប់ខ្មែរ ដែលមានតាំងពីដូនតារៀងមក ៕ អត្ថបទ បាន សុខរិទ្ធិ












-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា