ព័ត៌មាន
មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្តផ្តល់សេវាជូនដល់ពលករខ្មែរ ប្រកបការយកចិត្តទុកដាក់ខ្ពស់
បន្ទាយមានជ័យ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ មន្ដ្រីប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅតែបន្តការផ្តល់សេវាបែបបទទិន្នការនានា និងការរៀបចំសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយ ជូនដល់ភ្ញៀវជាតិ – អន្តរជាតិ និងមានការចែកក្រម៉ា ទឹកសុទ្ធ នំប៉័ង ជូនពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលព្រះរាជាណាចក្រកម្ពុជា ដើម្បីមកលេងស្រុកកំណើត ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយក្នុងមួយថ្ងៃៗមានចំនួនយ៉ាងច្រើនកុះករផងដែរ។
អនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានប្រសាសន៍ថា ការចែកក្រម៉ា ទឹកសុទ្ធ និងនំប៉័ងជូនដល់ពលករខ្មែរដែលវិលត្រឡប់ចូលប្រទេសកម្ពុជាក្នុងឱកាសពិធីបុណ្សចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលនេះ គឺបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ទើបត្រូវបានបញ្ចប់។
លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន បានបន្តថា ស្របពេលប្រទេសជាតិកំពុងតែមានការអភិវឌ្ឍរីកចម្រើន យើងសង្កេតឃើញថាកំណើនបងប្អូនប្រជាពលរដ្ឋដែលធ្វើការចំណាក់ស្រុកវិលមកស្រុកកំណើតរបស់ខ្លួនម្នាក់ៗ ហាក់មានជីវភាពធូរធានគ្រាន់បើទើបពួកគាត់មានលទ្ធភាពបានធ្វើដំណើរមកលេងស្រុកកំណើតយ៉ាងច្រើនកុះករយ៉ាងដូច្នេះ ដោយក្នុងមួយថ្ងៃៗមានចំនួនកើនឡើងជាលំដាប់ជារាងរាល់ថ្ងៃផងដែរ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ការឆ្លងដែនរបស់បងប្អូនពលករខ្មែរយើងចូលតាមច្រកប៉ោយប៉ែតនេះដែរ គឺមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់មន្រ្តីនគរបាលច្រកទ្វារ ធ្វើយ៉ាងណាសម្រួលដល់ការផ្តល់សេវាជូនដល់ពួកគាត់ឲ្យមានភាពជឿជាក់រហ័សទាន់ចិត្តផងដែរ៕









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា