ព័ត៌មាន
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី១ រៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ក្រោមការសម្តែងសិល្បៈទស្សនីយភាព និងការលេងល្បែងប្រជាប្រិយខ្មែរ
ភ្នំពេញ ៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្ថិតនៅទីតាំងទី១ បានរៀបចំ “កម្មវិធីសង្ក្រាន្តស.វ.ស” ក្រោមការសម្តែងសិល្បៈទស្សនីយភាពគ្រប់ទម្រង់ និងការលេងល្បែងប្រជាប្រិយខ្មែរ។
លោកសាស្រ្តាចារ្យ អៀង រ័ត្នមុនី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងអ្នកគ្រូ គឹម សុខឡេង ក្រុមការងារកិច្ចការនិសិ្សតនៃមហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាអ្នកគ្រប់គ្រងទូទៅលើការរៀបចំសង្រ្កាន្ត ស.វ.ស. ទីតាំងទី១ ថ្លែងប្រាប់ BTV ព័ត៌មាន កាលរសៀលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសមាគមនិសិ្សត ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសមាជិក សមាជិកា គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក៏ដូចជានិសិ្សតទាំងអស់ បានខិតខំរៀបចំកម្មវិធីសង្រ្កាន្ត ស.វ.ស ថ្ងៃទី២។ ដោយកម្មវិធីសង្រ្កាន្ត ស.វ.ស. ថ្ងៃទី១ បានប្រារព្ធឡើងនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី២ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ ជាក់ស្តែង នេះជាថ្ងៃទី២ ដែលយើងប្រារព្ធកម្មវិធីសង្រ្កាន្ត ស.វ.ស. នៅទីតាំងទី១ ដែលប្រព្រឹតិ្តទៅរយៈពេលពេញមួយថ្ងៃ ដោយមានកម្មវិធីជាច្រើន ដូចជា៖ ការសម្តែងសិល្បៈទស្សនីយភាព រួមមាន៖ ការសម្តែងរបាំប្រជាប្រិយ របាំបុរាណ របាំនារីជាជួរ របាំនេសាទ របាំគោះត្រឡោក, ការសម្តែង Showជាដើម និងការលេងល្បែងប្រជាប្រិយខ្មែរ រួមមាន៖ ល្បែងវាយក្អម ទាញព្រ័ត្រ លាក់កន្សែង ល្បែងជាក្រុម រាំដណ្តើមកៅអី ការរាំលេងកម្សាន្តជាមួយបទភ្លេងប្រពៃណី/សម័យ។ បន្ថែមពីនោះ ក៏មាននូវការតាំងលក់អាហារចម្រុះទៅតាមស្តង់អាហារផ្សេងៗដែលជាស្នាដៃរបស់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលផ្ទាល់។
ចំណែកនិសិ្សត ដែលជាយុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមសិល្បៈទស្សនីយភាព ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយជាខ្លាំង ដែល ស.វ.ស. បានបង្កើតព្រឹតិ្តការណ៍មហាសង្រ្កាន្តនេះឡើង។
ជាចុងក្រោយលោកសាស្រ្តាចារ្យ អៀង រ័ត្នមុនី បានសង្កត់ធ្ងន់ថា និសិ្សតទាំងអស់ ទទួលបាននូវឱកាសរៀនសូត្រ ក៏ដូចជាសប្បាយរីករាយជួបជុំគ្នានេះ ក៏ដោយសារយើងមានសន្តិភាព។ ដូច្នេះយើងត្រូវធ្វើអ្វីក៏ដោយ ត្រូវគិតដល់ម្លប់សន្តិភាព បើសិនជាយើងមានបញ្ហាណាមួយកើតឡើង និងជួបវិបតិ្តសង្រ្គាម យើងទាំងអស់គ្នា មិនទទួលបាននូវឱកាសសប្បាយរីករាយដូចនេះទេ។ ដូច្នេះបុព្វបុរសរបស់យើង ដែលជាវិរៈយុវជន ជំនាន់មុន លោកបានលៈបង់ ហើយរហូតមកដល់បច្ចុប្បន្ននេះប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងការរីកចម្រើនឥតឈប់ឈរ៕
អត្ថបទ រដ្ឋា















-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ