កីឡា
ជំនួបព្រះខ័នរាជ ប៉ះ Madura បានពង្រីកច្រកចូលជាង ២០ និងលក្ខខណ្ឌងាយៗសម្រាប់អ្នកទស្សនា
ព្រះខ័នរាជស្វាយរៀង នឹងបន្ដបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមខ្លាំងឥណ្ឌូនេស៊ី Madura United ក្នុងវគ្គ ៤ក្រុមចុងក្រោយ នៃជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/2025 នាយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្របពេលក្រុមការងារពាក់ព័ន្ធ បាននឹងកំពុងរៀបចំច្រកទ្វារចូលទស្សនា និងសម្រួលលក្ខខណ្ឌជាច្រើន ដើម្បីផ្ដល់ភាពងាយស្រួលដល់ទស្សនិកជនចូលរួមទស្សនាការប្រកួតដ៏ធំនេះ។
យោងតាមការជូនដំណឹងរបស់ក្លិបកំពុងឈរកំពូលតារាង នៃលីគកំពូលកម្ពុជា កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ ក្លិបបានបង្ហាញអំពីបច្ចុប្បន្នភាពនៃច្រកឆែកសំបុត្រ និងស្កេនសំបុត្រចំនួន ២៤ក្រុក ព្រមទាំងបើកច្រកទ្វារចូលវិមាននៃពហុកីឡដ្ឋានជាតិមរតកតេជោចំនួន ២៣ ពិសេសគឺមិនត្រូវឲ្យមានការប្ដូរសំបុត្រទៀតឡើយ ដោយអ្នកទិញសំបុត្រ គ្រាន់តែបង្ហាញ QR Code សម្រាប់ស្កេនចូលតែម្ដង ។ សម្រាប់ប្រភេទសំបុត្រ E-Ticket ពេលចាប់ឆ្នោត ក្រុមការងារបានព្រីនឈ្មោះនិងលេខទំនាក់ទំនងរបស់ទស្សនិកជន ដាក់ចូលធុងឆ្នោតរួចរាល់ ដើម្បីធ្វើការចាប់រង្វាន់ម៉ូតូ Honda Beat ចំនួន ៥គ្រឿងទៀតផង។
គួរដឹងថា ក្រុម Madura United បានធ្វើដំណើរមកដល់កម្ពុជា កាលពីល្ងាចថ្ងៃទី៨ ខែមេសា ដើម្បីត្រៀមលក្ខណៈជួបក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ក្នុងជើងទី១ នៃវគ្គ ៤ក្រុមចុងក្រោយ សម្រាប់ពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ី នាវេលាម៉ោង ៧យប់ថ្ងៃទី១០ ខែមេសាស្អែក នៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនជំនួបកាត់សេចក្ដីជើងទី២ នៅទឹកដីក្រុមខ្លាំងរបស់ឥណ្ឌូនេស៊ីវិញម្ដង នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ។ ដូច្នេះក្រុមព្រះខ័នរាជស្វាយរៀង នឹងពុំបានសម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះឡើយ ដោយពួកគេត្រូវបន្ដបេសកកម្មទៅប្រកួតក្រៅប្រទេស ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League 2024/2025៕ អត្ថបទ លី ឈុនឡា









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា