ព័ត៌មាន
វិស័យឧស្សាហកម្មកំពុងមានភាពមមាញឹកក្នុងដំណើរការផលិតកម្ម បម្រើទីផ្សារនាំចេញ
វិស័យឧស្សាហកម្មនៅកម្ពុជា ក្នុងដើមឆ្នាំ២០២៥ នេះ កំពុងមានភាពមមាញឹកយ៉ាងខ្លាំង នៅក្នុងដំណើរការផលិតកម្ម និងបាន កំពុងគំាទ្រដល់កំណើនទីផ្សារនាំចេញ ការបង្កើតការងារ និងកំណើនក្នុងសេដ្ឋកិច្ចជាតិ នេះបានបង្ហាញអំពីវឌ្ឍនភាពរីកចម្រើននៃ ឧស្សាហកម្មក្នុងស្រុក។
ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុង សម្ភាសន៍ ស្តីពីកិច្ចដំណើរនៅក្នុងវិស័យឧស្សាហកម្ម និងការចុះបញ្ជីរបស់បណ្តាក្រុមហ៊ុនផ្សេងៗ និងវឌ្ឍនភាពនៃការនាំចេញ នេះថា ជុំវិញនិងវិស័យឧស្សាហកម្មបច្ចុប្បន្នមានការរីកចម្រើនគួរកត់សម្គាល់ នៅក្នុងដំណើរការខ្សែច្រវាក់ផលិតកម្ម បានកំពុងពឹងផ្អែកទៅលើ ជំនាញ និងជាឧស្សាហកម្មដែលមានលក្ខណៈបច្ចេកវិទ្យាកាន់តែប្រសើរ ខណៈកន្លងមកវិស័យឧស្សាហកម្មនៅកម្ពុជា គឺប្រើប្រាស់ អតិពលកម្ម តែទោះបីយ៉ាងក៏ដោយក៏កម្ពុជានៅតែពង្រឹង និងលើកទឹកចិត្តដល់ឧស្សាហកម្មទាំងនោះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តមបណ្ឌិត បន្តថា ជាក់ស្តែងក្នុងឆ្នាំ ២០២៤ វិស័យឧស្សាហកម្មមានតម្លៃបរិមាណផលិតផលសរុបជាង ១៥ ពាន់ លានដុល្លារអាមេរិក ក្នុងបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មានចំនួនជិត ៣ ៩០០ លានដុល្លារអាមេរិក ខណៈការនាំចេញមាន ជាង ១១ ពាន់លានដុល្លារអាមេរិក។ ដោយនៅក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៥ នេះវិញ វិស័យឧស្សាហកម្មនៅកម្ពុជាមានការ រីកចម្រើនគួកត់សម្គាល់ បានកំពុងគាំទ្រដល់ដំណើរការផលិត។ ចំណែការចុះបញ្ជីវិញ ឃើញថា នៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ កម្ពុជាទទួលក្រុមហ៊ុនចុះបញ្ជីមានកំណើនកើនឡើងយ៉ាងខ្លាំង ដែលមិនធ្លាប់មានពីមុន និងនៅដើមឆ្នាំនេះ ចំនួនចុះបញ្ជីនៅតែបន្ត កើនឡើង, នេះបង្ហាញនូវវឌ្ឍនភាពរីកចម្រើន គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។
សូមបញ្ជាក់ថា តាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហាញឱ្យដឹងថា វិស័យឧស្សាកម្ម នៅក្នុងឆ្នាំ២០២៤ កម្ពុជាមានរោងចក្រធុនធំដំណើរការមានចំនួន ២,៤២៥ រោងចក្រ ក្នុងនោះមានរោងចក្រធុនធំកើតថ្មី មានចំនួន ៣២៦ រោងចក្រ មានទុនវិនិយោគសរុបនៅលើកវិស័យឧស្សាហកម្មធុនធំ ចំនួនជាង ២០ ពាន់លានដុល្លារអាមេរិក កើនឡើងចំនួន ជិត ១,៩០០ លានដុល្លារអាមេរិក ស្មើ ១០ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួនជិត ៤ ពាន់ លានដុល្លារអាមេរិក ស្មើជាង ១៩ ភាគរយ នៃទុនវិនិយោគសរុប។ ចំណែកកម្លាំងពលកម្មនៅក្នុងឆ្នាំ២០២៤នេះដែរ មានសរុបជាង ១,១ លាននាក់ កើនឡើង ១១ ពាន់នាក់ បើធៀបទៅនឹងឆ្នាំ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា