ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»
ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៤៨៨នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ឱ្យបំពេញការងារប្រកបដោយគណនេយ្យភាព (accountability) និងតម្លាភាព (transparency) និងត្រូវស្វែងយល់ពីបញ្ហាឱ្យបានគ្រប់ជ្រុងជ្រោយ ដោយមានការចូលរួមពីអ្នកជំនាញឱ្យបានច្រើន។ ចំនុចសំខាន់គឺត្រូវស្វែងរកចំនុចខ្វះខាតឱ្យចំគោលដៅ និងទទួលយកការកែលម្អដោយរីករាយ ដើម្បីផ្តល់សេវាសុខាភិបាលផ្តោតលើប្រជាពលរដ្ឋជាធំ (citizen-centered care)។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើបទបាឋកថាលើប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម”។ ក្រិត្យក្រមទី១ គឺទាក់ទងនឹងឯកភាព និងការតស៊ូរវាងភាពផ្ទុយគ្នា ដែលជាទំនាស់ក្នុងវិចារវិទ្យា។ ការតស៊ូនេះ បូកផ្សំជាមួយការសម្របសម្រួលនឹងគ្នា នឹងនាំមកនូវតុល្យភាពដែលជម្រុញដល់ការអភិវឌ្ឍ និងភាពរីកចម្រើន។ ក្រិត្យក្រមទី២ គឺទាក់ទងនឹងការវិវត្តពីបរិមាណទៅរកគុណភាព។ក្នុងន័យនេះដែរ ឯកឧត្តមបានណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់តាមដានលើការវិវត្តនៃបញ្ហាអ្វីមួយឱ្យបានជាប់លាប់ (បរិមាណ) និងទប់ស្កាត់ឱ្យបានទាន់ពេលលើការប្រែប្រួលធ្ងន់ធ្ងរដែលធ្វើឱ្យផ្លាស់ប្តូរគុណភាពរហូតដល់ដោះស្រាយលែងកើត។
ឯកឧត្តមសាស្ត្រាចារ្យ ក៏បានឆ្លៀតឱកកាស ថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ច ផ្តល់សេវាដល់ប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងជូនពរដល់មន្ត្រីសុខាភិបាលទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញ អំពីPDIA ស្តីពីការអនុវត្តអនាម័យដៃ នៅផ្នែកសម្រាកពេទ្យជំងឺទូទៅនៅមន្ទីរពេទ្យបង្អែកលើកដែក៕
អត្ថបទ រដ្ឋា







-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ