ព័ត៌មាន
កាកបាទក្រហមផ្តល់អំណោយជាលើកទី៤ដល់សមាគមវិទ្យុនិងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជាលើកទី៤ ដើម្បីជួយសម្រាលការលំបាកដល់ សមាគមវិទ្យុ និងទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក (VOB) ដែលមានការិយាល័យកណ្តាលស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តិទៅ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសជួបសំណេះសំណាល លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតស្រឡាញ់ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ បងប្អូនជនមានពិការភាពទាំងអស់។ ជាមួយគ្នានេះលោកជំទាវ ក៏បានផ្តាំផ្ញើដល់ក្មួយៗ សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ កុំបរិភោគអាហារប្រៃពេក ផ្អែមពេក ខ្លាញ់ពេក និងភេសជ្ជៈកំប៉ុងច្រើនពេក ដែលទាំងអស់នេះ អាចបង្កឱ្យមានជំងឺមិនឆ្លងរួមមាន ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកជាដើម។
លោកជំទាវអគ្គលេខាធិការរងទី១បានគូសបញ្ជាក់ថា «អំណោយរបស់ កាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតទាំងនេះ គឺអាស្រ័យលើការចូលរួមថវិកា និងធនធានពីសប្បុរសជននានា ដែលទទួលបានក្នុងឱកាស នៃការប្រារព្ធទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ។ ជាក់ស្តែងនៅក្នុងឆ្នាំនេះ មានព្រឹត្តិការណ៍ផ្សេងៗទៀតជាច្រើនដែល កាកបាទក្រហមកម្ពុជា ត្រូវមានការចែករំលែករួមចំណែកជួយ ដូចជាគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា យើងត្រូវការជួយក្នុងនាមជាប្រទេស នៅក្នុងសមគមប្រជាជាតិអាស៊ីអាគ្នេយ៍ដូចគ្នាផង ដ៏ដូចជាកាលពីប្រទេសវៀតណាម ជួបគ្រោះខ្យល់ព្យុះជាដើមនោះ គឺកាកបាទក្រហមកម្ពុជា ក៏បានជួយផងដែរ។ មិនត្រឹមតែជួយដល់ជនងាយរងគ្រោះបំផុតនោះទេ កាកបាទក្រហមកម្ពុជា ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងយកចិតទុកដាក់ដល់បងប្អូន កងយោធពលខេមរភូមិន្ទ ដែលឈរជើងនៅតាមបណ្តោយព្រំដែន ដែលយកអស់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។
ជាមួយគ្នានេះលោកជំទាវអគ្គលេខាធិការរងទី១ បានកោតសរសើរចំពោះបងប្អូន ជនមានពិការភ្នែកទាំងអស់ មានសមត្ថភាពក្នុងការរៀនដោយប្រើអក្សរស្ទាប ទទួលបានចំណេះដឹងខ្ពង់ខ្ពស់ រហូតចប់បរិញ្ញាបត្រ ហើយបានចូលរួមចំណែកជួយប្រទេសជាតិផង ជាពិសេសផ្នែកវិទ្យុ និងទូរទស្សន៍ សំខាន់ណាស់ព្រោះជាប្រព័ន្ធផ្សព្វផ្សាយ និងរំលេចឡើងនូវអ្វី ដែលជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលសម្រេចបាន។
លោក សែម សំណាង អគ្គនាយកសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្តីអាណិតពីអ្នកម្តាយមនុស្សធម៌ ដែលបានយកចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ ផ្តល់ក្តីស្រឡាញ់ តែងតែគិតគូរសន្តោសប្រណី ជួយឧបត្ថម្ភគាំទ្រ ដល់បងប្អូនជនមានពិការ ដែលជាបុគ្គលិកកំពុងបម្រើការងារនៅសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែកនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តជាបន្តបន្ទាប់។ លោកឱ្យដឹងថា សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក បានបង្កើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១០ មាននៅរាជធានី និងខេត្តចំនួនរួមមាន៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់ ដែលត្រូវបានទទួលការឧបត្ថម្ភកសាងទាំងស្រុងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី។
សូមបញ្ជាក់ថាការឧបត្ថម្ភអំណោយជូនដល់សមាគមជាលើកទី៤នេះរួមមាន៖ អង្ករ ១,៥តោន អង្ករសុខភាព៧កេស មី១៥កេស ត្រីខ៤កេស ទឹកស៊ីអ៊ីវ១០យួរ ទឹកក្រូច១០កេស ទឹកបរិសុទ្ធ១០កេស ផ្លែក្រូច៥០គីឡូក្រាម និងថវិកា៥លានរៀល៕
អត្ថបទៈ សំ ងីម














-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា7 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា6 days agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
PR NEWS8 hours agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន4 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន4 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
ព័ត៌មាន2 days agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច