ព័ត៌មាន
សហជីព NACC គ្រោងបើកយុទ្ធនាផ្សព្វផ្សាយ ដើម្បីបរិស្ថានស្អាតនៅកន្លែងការងារជូនដល់កម្មករនៅតាមរោងចក្រ សហគ្រាស
ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានប្រាប់ឲ្យដឹងថា នៅក្រោយចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ នឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បើកយុទ្ធនាការផ្សព្វផ្សាយអំពីបរិស្ថានស្អាតនៅកន្លែងការងារ ដើម្បីបណ្តុះស្មារតីកម្មករនិយោជិតឲ្យចេះស្រលាញ់ថែរក្សាបរិស្ថាននៅតាមរោងចក្រ សហគ្រាស។
លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំ្ថថ្មីប្រពៃណីជាតិខ្មែរ និងអាហារសាមគ្គីក្រុមសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) កាលពីរសៀលថ្ងៃទី៨ ខែមេសាកន្លងទៅ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា យុទ្ធនាការនេះ មានគោលបំណងជំរុញលើកទឹកចិត្តដល់កម្មករនិយោជិតបណ្តារោងចក្រ សហគ្រាស កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុងកន្លែងការងារ ជាពិសេសនៅបរិវេណរោងចក្រ សហគ្រាសទាំងអស់។
លោក បានបន្តថា តាមរយៈយុទ្ធនាការនេះដែរ នឹងធ្វើការចែកជូននូវដបទឹក និងប្រអប់បាយ ដែលជាសម្ភារៈដើម្បីសម្រាប់ថ្នាក់ដឹកនាំ ក៏ដូចជាកម្មករនិយោជិត អាចយកទៅប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីចូលរួមចំណែកការពារបរិស្ថាន ក៏ដូចជាដើម្បីថែរក្សាសុខភាពក្នុងពេលទទួលទាន។ លោកបន្ថែមទៀតថា ក្នុងន័យអប់រំផ្សព្វផ្សាយអំពីបរិស្ថានស្អាតនៅកន្លែងការងារនេះដែរ ទោះបីជាមិនបានផ្តល់ជូនឲ្យបានគ្រប់គ្នា ប៉ុន្តែនេះជាការផ្សព្វផ្សាយដើម្បីឲ្យកម្មករនិយោជិតបានយល់ដឹង ព្រោះដូចដឹងហើយថា ការយល់ដឹងរបស់បងប្អូនកម្មករនៅមានកម្រិត ជាពិសេសពាក់ព័ន្ធបរិស្ថានជាដើម។
លោកប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ សូមចូលរួមគាំទ្រក្នុងចលនានេះ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ពីព្រោះយុទ្ធនាការនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលមិនត្រឹមតែជួយដល់សុខភាពខ្លួនឯងផ្ទាល់ ជួយដល់សុខភាពរបស់ក្រុមគ្រួសារ ជួយដល់បរិស្ថានល្អសម្រាប់ប្រទេសទេ ប៉ុន្តែជាមុខមាត់សម្រាប់ប្រទេសជាតិទាំងមូល នៅពេលប្រទេសកម្ពុជាស្រស់ស្អាត ក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ ក្នុងការទាក់ទាញអ្នកវិនិយោគឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ថែមទាំងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងស្រុកថែមទៀតផង៕ អត្ថបទ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា