ព័ត៌មាន
ស.វ.ស ទីតាំងទី២ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រ ក្នុងឱកាសត្រៀមទទួលអបអរបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” ទីតាំងទី២ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃចំនួន៥អង្គ ប្រោះព្រំ សិរីសួស្តី វិបុលសុខ ដើម្បីផ្តល់ពរជ័យទទួលយកអំណរឆ្នាំថ្មី នាំមកនូវសិរីសួស្តី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, ឯកឧត្តមសាស្ត្រាចារ្យ ឈាង សេនា ទីប្រឹក្សាក្រសួងសុខាភិបាល, រួមជាមួយគ្នានោះមាននូវវត្តមានលោកសាស្រ្តាចារ្យ សាកលវិទ្យាធិការរង ព្រមជាមួយព្រឹទ្ធបុរស នាយក ព្រឹទ្ធបុរសរង នាយករង មន្ត្រីរាជការ បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យ ប្រមាណជិត១០០នាក់។
បន្ទាប់ពីព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តចប់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតបានចូលរួមរាប់បាត្រដើម្បីឲ្យព្រះសង្ឃឧទ្ទិសកុសលមគ្គផលដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខ័ន្ត វិរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាជីវិត ដើម្បីបុព្ធហេតុបូរណៈភាពទឹកដី ជាតិមាតុភូមិ និងវិញ្ញាក្ខ័ន្តពលរដ្ឋខ្មែររាប់លាននាក់ ដែលបានបាត់បង់ជីវិត ដោយសារការកាប់សម្លាប់ និងភាពអត់ឃ្លាន ក្នុងរបប ប៉ុល ពត សូមឱ្យបានរួចរំដោះទុក្ខទោស វិលទៅចាប់ជាតិជាថ្មីក្នុងទីឋាន ដ៏គាប់ប្រសើរកុំបីឃ្លាងឃ្លាតឡើយ។ ការប្រគេនបច្ច័យ និងទេយ្យវត្ថុចំពោះព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។
កម្មវិធីនាព្រឹកនេះផងដែរ ក៏មាននូវការសម្តែងរបាំជូនពរ និងរបាំត្រុដិ ដើម្បីជាកិច្ចបណ្តេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលយកសិរីសួស្តី ជ័យមង្គល និងវិបុលសុខក្នុងឆ្នាំថ្មី។
សូមបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ និងត្រូវបានប្រារព្ធឡើងរយៈពេលបីថ្ងៃ ពោលគឺនាថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ ហើយនៅក្នុងឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏និងរៀបចំអោយមានពិធីអបអរសាទរមហាសង្ក្រានឆ្នាំថ្មី ២០២៥ គ្រប់បណ្តាលរាជធានី-ខេត្ត ដ៏អធិអធមផងដែរ។ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជូនដល់បងប្អូន ប្រជាពលរដ្ឋ យុវជន ទូទាំងប្រទេសបានសប្បាយរីករាយក្នុងឱកាសជួបជុំគ្រួសារនៅស្រុកកំណើត។
អត្ថបទ រដ្ឋា




















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា