ព័ត៌មាន
កម្ពុជានិងអឺរ៉ុបពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍបៃតងនៅកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ បានអញ្ជើញចូលជាអធិបតី ក្នុងពិធីផ្សព្វផ្សាយជាផ្លូវការលើគំនិតផ្តួចផ្តើមចំនួនពីរ ផ្តល់មូលនិធិដោយសហភាពអឺរ៉ុប ដើម្បីគាំទ្រដល់ការអភិវឌ្ឍបៃតងនៅកម្ពុជា ។ វេទិកានេះ មានការអញ្ជើញចូលរួម ពីឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន អង្គការដៃគូ និងដៃគូអភិវឌ្ឍន៍ និងតំណាងសហគមន៍ជាច្រើននាក់។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវសេចក្តីពេញចិត្ត និងការគាំទ្រចំពោះគំនិតផ្តួចផ្តើមឆ្ពោះទៅរកការអភិវឌ្ឍបៃតង សម្រាប់កម្ពុជា ក្នុងប្រព័ន្ធកសិ-ចំណីអាហារ និងការកាត់បន្ថយប្លាស្ទិក ដែលជាមូលដ្ឋាននៃការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា សំណល់ប្លាស្ទិក អាចបង្កហានិភ័យយ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាពសាធារណៈជាសកល។ តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត បានរកឃើញថាផលប៉ះពាល់នៃណាណូ (Nano) និងមីក្រូប្លាស្ទិក (Micro) បានបង្កគ្រោះថ្នាក់យ៉ាងដល់ជីវៈចម្រុះ និងសុខភាពរបស់មនុស្ស។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា តាមរយៈការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រួមមានសសរស្តម្ភចំនួន៣គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ក្រសួងបរិស្ថាន បានអនុវត្តយុទ្ធនាការ ដើម្បីលើកកម្ពស់ភាពស្អាតនៅកម្ពុជាជាអាទិ៍“ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលមានសធារណៈជនចូលរួមប្រមាណជិត ១១លាននាក់ យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និងយុទ្ធនាការ “ផ្លូវជាតិស្អាត គ្មានប្លាស្ទិក”។ ក្នុងនោះដែរ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថាន ក្នុងការសហការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចគោលដៅនៅចុងឆ្នាំ២០២៥នេះ ផ្លូវជាតិទូទាំងប្រទេសនឹងស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដម អ៊ីហ្គ័រ ទ្រី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា គំនិតផ្តួចផ្តើមថ្មីទាំងពីរ ដើម្បីគាំទ្រដល់ការអភិវឌ្ឍបៃតងនៅកម្ពុជាខាងលើ ដែលគាំទ្រដោយសហភាពអឺរ៉ុប នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះបញ្ហាប្លាស្ទិកទាំងនេះ ហើយជាពិសេសចូលរួមដល់កិច្ចខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុជាមួយអន្តរជាតិ។ ដូចគ្នាដែរ លោក អារ៉ុន ប៊ូឆាន នាយកប្រចាំប្រទេស អង្គការភីផលអិននិតកម្ពុជា (People in Need) ក៏បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិឌ្ឍន៍ដូចជា អង្គការអង្គការភីផលអិននិតកម្ពុជា និងអង្គការឃែរកម្ពុជា (CARE Cambodia) ជាដើម ដើម្បីចូលរួម គាំទ្រដល់ការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ដែលបានកំណត់ទស្សនវិស័យ ជាប្រទេសជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ហេតុដូចនេះ គំនិតផ្តួចផ្តើមទាំងពីរនេះមិនផ្តោត តែទៅលើការកាត់បន្ថយការបញ្ចេញកាបូន ប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏កំពុងជំរុញឱ្យមានការផ្លាស់ប្តូនៅក្នុងប្រព័ន្ធគ្រប់គ្រងសំណល់ប្លាស្ទិក និងកសិកម្មរបស់កម្ពុជា ដើម្បីធានានូវអនាគតប្រកបដោយចីរភាព អាព្យាក្រិត្យកាបូន និងពង្រឹងភាពធន់ ស្របតាមមហិច្ឆិតានៃការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution: NDC) និងគោលដៅរយៈពេលវែងរបស់ប្រទេសកម្ពុជា៕









-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS9 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន6 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន3 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍