ព័ត៌មាន
សាកលវិទ្យាល័យអន្តរជាតិគ្វេសសូមជូនពរដល់ប្រជាពល រដ្ឋកម្ពុជាទាំងអស់ឲ្យមានសេចក្ដីសុខ និង ជោគជ័យគ្រប់ភារកិច្ច ក្នុងឱកាសព្រឹត្តិការណ៍ PUC សង្ក្រាន្ត ២០២៥
(ភ្នំពេញ) សាកលវិទ្យាល័យអន្តរជាតិគ្វេស (Quest Inter national University – QIU) បានចូលរួមក្នុងការបង្កើនបរិយាកាសរស់រវើកនៃព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីPUC ឆ្នាំ ២០២៥ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ សាខាទួល គោក ដោយបានផ្តល់ឱកាសទស្សនៈអន្តរជាតិ និង ការផ្តល់ឪកាសនៃការសិក្សា ។
ព្រឹត្តិការណ៍ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែមេសាមក នេះ បានទាក់ទាញនិស្សិតកម្ពុជាជាង ៥០០នាក់ដែលមាន គំនិតចង់ស្វែងយល់អំពីឱកាសសិក្សាថ្មីៗក្នុងពេលដែលពួកគេកំពុងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីជាតិ។
ក្នុងនាមជាតំណាងសាកលវិទ្យាល័យអន្តរជាតិគេស (QIU) ដែលមានវត្តមានលើសកលលោក និង មានទីតាំង នៅប្រទេសម៉ាឡេស៊ី គណៈប្រតិភូបានជួបជាមួយនិស្សិតដោយផ្ទាល់ដើម្បីចែករំលែកបទពិសោធន៍ និង ព័ត៌មានអំពីកម្មវិធីសិក្សាអន្តរជាតិជាច្រើនដែលមានការទទួលស្គាល់ ព្រមទាំងបង្កើតសមត្ថភាពដឹកនាំសម្រាប់អនាគត ។ ចាប់ពីវិស័យវេជ្ជសាស្ត្រ អាជីវកម្ម ព័ត៌មានវិទ្យា វិស្វកម្ម សុខាភិ បាល ទេសចរណ៍ គ្រប់គ្រងសណ្ឋាគារ និង សិល្បៈផ្សេងៗ QIU ផ្តល់នូវផ្លូវអាជីពដ៏សមរម្យសម្រាប់ យុវជនកម្ពុជាជំនាន់ថ្មី។
កម្មវិធីសិក្សានៅ QIU រួមមានកម្រិតមូលដ្ឋាន វិញ្ញាបនប័ត្រ និងបរិញ្ញាបត្រ ដូចជា៖ ACCA, គណនេយ្យ និងហិរញ្ញវត្ថុ, វិទ្យាសាស្ត្រថវិកា, វិទ្យាសាស្ត្រជីវវិទ្យា, ជីវបច្ចេក វិទ្យា, អាជីវកម្ម, ទំនាក់ទំនងសារព័ត៌មាន, វិទ្យាសាស្ត្រកុំព្យូទ័រ, សិល្បៈធ្វើម្ហូប, អប់រំកុមារតូច, បច្ចេកវិទ្យាអេឡិចត្រូនិច, បច្ចេកវិទ្យាបរិស្ថាន, វិទ្យាសាស្ត្រអាហារជាមួយការ គ្រប់គ្រង, គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍, ព័ត៌មានវិទ្យា, វិស្វកម្មមេកាត្រូនិច, វេជ្ជសាស្ត្រ, ឱសថសាស្ត្រ, ចិត្តវិទ្យា, ការអប់រំសម្រាប់មនុស្សដែលមានតម្រូវការពិសេស, TESL និងការសិក្សាបន្ទាប់បរិញ្ញាបត្រ នៅវិស័យអាជីវកម្មទំនាក់ទំនង កុំព្យូទ័រ អប់រំ វិទ្យាសាស្ត្រ និងឱសថសាស្ត្រ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរ សាកលវិទ្យាល័យ QIU និង MVA-QNET Cambodia សូមជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យមានសេចក្ដីសុខ សន្តិភាព ក្តីរីកចម្រើន និង ជោគជ័យគ្រប់ភារកិច្ច ៕ ដោយ ៖ ភារម្យ




-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦