ព័ត៌មាន
សម្ដេចធិបតីនាយករដ្ឋន្រ្ដី តាមរយៈព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានបំផុសស្មារតីស្នេហាជាតិ និងសាមគ្គីជាតិ
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរតូច ខេត្តសៀមរាប។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងកោតសរសើរគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្ដួចផ្ដើមបង្កើតព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះឡើង ជាពិសេសព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២៥នេះ។ សម្ដេចធិបតី បានគាំទ្រនូវការច្នៃប្រឌិត និងការទ្រទ្រង់គ្រប់ទម្រង់នៃវប្បធម៌ជាតិខ្មែរ របស់យុវជន ខណៈគោលដៅបំផុស្មារតីស្នេហាជាតិ តាមរយៈការរួមគ្នាលើកតម្កើងវប្បធម៌, លើកកម្ពស់វិស័យទេសចរណ៍ និងលើកកម្ពុជាសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋានដោយផ្ទាល់។
សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ បន្តប្រារព្ធធ្វើនៅក្រោមបរិយាសនៃសុខសន្តិភាព ដែលប្រមូលផ្តុំយុវជន និងសាធារណជនគ្រប់មជ្ឈដ្ឋានរួមគ្នាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថែរក្សា អភិវឌ្ឍវប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ក៏ដូចជាផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាពីភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនារបស់កម្ពុជា។ ទន្ទឹមនឹងការរៀបចំសង្រ្កាន្តនៅលើទឹកដីអង្គរ, សង្រ្កាន្តនៅគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសបាន និងកំពុងរៀបចំដូចគ្នា ដែលបានឆ្លុះបញ្ចាំង ពីសុខដុមរមនា ក្នុងចំណោមប្រជាជនទូទាំងប្រទេស ក្នុងស្មារតីគ្រួសារខ្មែរតែមួយ៕














-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦