ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី សន្យាប្រឹងប្រែងរកជំនួយបន្ថែម ដើម្បីជួយដល់ការងារមនុស្សធម៌នៅកម្ពុជា
ភ្នំពេញ ៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាបានរៀប ចំកិច្ចប្រជុំគណៈកម្មការ, អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជាក្រោមអធិបតីលោក ជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះលោកជំទាវបណ្ឌិត បានកោតសរសើរចំពោះគណ:កម្មាការ និងអនុគណ:កម្មាការទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជម្រុញការផ្សព្វផ្សាយទាំងផ្នែកខ្លឹមសារ និងទាំងផ្នែកមូលនិធិក្នុងរយះពេលកន្លងមក។ លោកជំទាវបណ្ឌិតបានផ្តល់អនុសាសន៍មួយចំនួនដើម្បីបង្កើនការគៀរគររកមូលនិធិ ក្នុងនោះក្រៅពីការផ្សព្វផ្សាយលើបណ្តាញទូរទស្សន៍ទាំងរដ្ឋ ឯកជន និងប្រព័ន្ធផ្ស ព្វផ្សាយសង្គម យើងគួរតែទំនាក់ទំនងជាមួយអ្នកបង្កើតមាតិកាដែលមានប្រជាប្រិយភាពក្នុងសង្គមដើ ម្បីឲ្យជួយផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ទិវា ៨ ឧសភា ឲ្យកាន់តែមានភាពផុលផុសសំដៅជម្រុញឲ្យសប្បុ រសជនទាំងក្នុងនិងក្រៅប្រទេសចូលរួមបរិច្ចាគវិភាគទានដោយការស្ម័គ្រចិត្តជូនកាកបាទក្រហមកម្ពុជា ដើម្បីសមាគមជាតិមួយនេះមាននិន្តរភាពក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតទូទាំងប្រទេស ។
ក្នុងកិច្ចប្រជុំនេះដែរលោកជំទាវបណ្ឌិតក៏បានឯកភាពលើសំណើឱ្យមានការរៀបចំប្រកួតបាល់ទាត់ស ប្បុរសធម៌ ដើម្បីគៀរគររកមូលនិធិសម្រាប់ទ្រទ្រង់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម ៨ ឧសភា និងខួប ៧០ ឆ្នាំនៃកាកបាទក្រហមកម្ពុជា។ លោកជំទាវបណ្ឌិតបានសន្យានឹងខិតខំអំពាវនាវទៅដល់ភរិយាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ដើម្បីចូលរួមជាវិភាគទានដល់បុព្វហេតុមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។
ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ប្រារព្វឡើងស្របខួបទី៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជា នឹងប្រព្រឹត្តិក្រោមមូលបទ« រួមគ្នាស័្មគ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ៕
អត្ថបទ៖ សំ ងីម













-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា