ព័ត៌មាន
អ្នកជំនាញ៖ ទំនាក់ទំនងកម្ពុជា-ចិនបោះជំហានទៅមុខកាន់តែរឹងមាំជាសហគមន៍វាសនារួមគ្រប់រដូវកាល
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចាត់ទុក ទំនាក់ទំនងកម្ពុជា-ចិនបោះជំហានទៅមុខកាន់តែរឹងមាំជាសហគមន៍វាសនារួមគ្រប់រដូវកាល ខណៈតាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥ ប្រទេសទាំងពីរ បានថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានលើកឡើងតាមរយៈកិច្ចសម្ភាសន៍ជាមួយ ប៊ីធីវីថា តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិននៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពនៃប្រទេសទាំងពីរ គឺ កម្ពុជា និងចិន ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ។ ចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន ត្រូវបានពូនជ្រំ និងថែរក្សាយ៉ាង យកចិត្តទុកដាក់ដោយព្រះករុណា ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំចិន ជំនាន់មុន ដែលជាជម្រើសប្រវត្តិសាស្ត្រ និងរបស់ប្រជាជនទាំងពីរ។
លោកបណ្ឌិត ជា មុនីឫទ្ធិ បនាបន្តថា ជាយូរមកហើយ ភាគីទាំងពីរបានបន្ត ប្តេជ្ញារក្សាសមភាព ផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយគាំទ្រគ្នាទៅ វិញទៅមកយ៉ាងពេញទំហឹង ក្នុងការការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ជាតិ ព្រមទាំងរួមគ្នាការពារសច្ចធម៌ និងយុត្តិធម៌អន្តរជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំកម្ពុជា ប្រទេសទាំងពីរបានឯកភាពគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណ ភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ជាមួយនឹងការបន្តពង្រឹងទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ កិច្ចសហ ប្រតិបត្តិការផ្លែផ្កាជាក់ស្តែង ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកាន់តែញឹកញាប់ និងកិច្ចសហប្រតិបត្តិ ការពហុភាគីកាន់តែជិតស្និទ្ធ បង្កើតគំរូល្អថ្មីនៃទំនាក់ទំនងអន្តរជាតិ និងសហគមន៍វាសនារួមសម្រាប់ មនុស្សជាតិ។
សូមបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិនមកកាន់កម្ពុជា ភាគីទាំងពីរបានប្រកាស ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ភាគីទាំងពីរបញ្ជាក់ជាថ្មីនូវការគាំទ្រផលប្រយោជន៍ស្នូល អធិបតេយ្យភាពជាតិ និងបូរណភាព ទឹកដីរបស់គ្នាទៅវិញទៅមកព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការផ្ទៃ ក្នុងប្រទេសនីមួយៗ៕



-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦