កីឡា
Mikel Arteta៖ មកដល់វគ្គនេះ Arsenal មានរឿងល្អៗច្រើន តែត្រូវការរឿងល្អបន្ថែមទៀតពេលជួប PSG យប់នេះ
ដំណើររបស់ Arsenal មកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះ គឺជារឿងល្អណាស់ទៅហើយ តែក្រុម និងអ្នកគាំទ្រត្រូវការរឿងល្អថែមទៀត។ នេះជាការលើកឡើងរបស់អ្នកចាត់ការ Mikel Arteta មុនទទួល Paris Saint Germain ជើងទីមួយរាត្រីនេះ។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ បានបន្តថា ជំនួបទល់នឹង PSG យប់នេះ នឹងជាការប្រកួតដ៏អស្ចារ្យមួយទៀតសម្រាប់ Arsenal នៅកីឡដ្ឋាន Emirate និងស្នើសុំឱ្យអ្នកគាំទ្រទាំងអស់ផ្តោតលើការលេងបាល់រួមគ្នាជាមួយកីឡាករ ដើម្បីជាកម្លាំងចិត្តបន្ថែម។
ឡើងមកដល់វគ្គនេះ Arsenal បានយកឈ្នះក្រុមការពារជើងឯក Real Madrid ៥-១ សរុបទាំងពីរជើងនៅវគ្គ ៨ ក្រុមចុងក្រោយ ហើយនៅពេលនេះពួកគេត្រូវជួបក្រុមជើងឯកបារាំង PSG ដែលពួកគេធ្លាប់ឈ្នះនៅជុំដំបូង ២-០ នៅ Emirate កាលពីខែតុលា។
Arsenal មិនដែលឈ្នះជើងឯក Champions League ឡើយ ហើយឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចុងក្រោយបំផុតនៅឆ្នាំ ២០០៩ ក្រោយចាញ់បិសាចក្រហម Manchester United សរុបទាំងពីរជើង ៤-១។
ក្រោមការដឹកនាំរបស់ Arsene Wenger, Arsenal ធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រម្តងនៅឆ្នាំ ២០០៦ តែចាញ់ Barcelona។
Arsenal ក៏កំពុងមានបញ្ហារបួសផងដែរ រួមមាន Bukayo Saka, Kai Havertz, Martin Odegaard និង Ben White។
ងាកមក PSG វិញ ទម្រង់លេងបច្ចុប្បន្នរបស់ពួកគេខុសគ្នាឆ្ងាយបើប្រៀងធៀបនឹងពេលចាញ់ Arsenal នៅខែតុលា ខណៈអ្នកចាត់ការសញ្ជាតិអេស្ប៉ាញដូចគ្នាលោក Luis Enrique ថាក្រុមទាំងពីរស្ថិតក្នុងកម្រិតដូចគ្នា ហើយនឹងជាការប្រកួតល្អមើលមួយរាត្រីនេះ៕
អត្ថបទ៖នាង សុភាវុធ
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ