ព័ត៌មាន
អ្នកនាំពាក្យក្រសួងការបរទេស៖កម្ពុជាបានផ្ញើលិខិតតវ៉ាជាថ្មីទៅភាគីថៃប្រឆាំងនឹងការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាវេលាម៉ោង ៤:០០ រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជូនលិខិតទៅកាន់ភាគីថៃនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នូវការតវ៉ាប្រឆាំងដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការរំលោភជាបន្តបន្ទាប់ដោយកងកម្លាំងរបស់ថៃចូលមកក្នុងទឹកដីរបស់កម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តម ជុំ សុន្ទរី បានមានប្រសាសន៍បន្ថែមថា នេះគឺជាការតវ៉ាលើកទី៣ ហើយបន្ទាប់ពីមានការតវ៉ាចំនួន២លើកមុននេះ នៅថ្ងៃទី១៤ និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ដែលការតវ៉ាលើកនេះគូសបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៤:២០ នាទី យោធាថៃបានបន្តដាក់ខ្សែលួសបន្លានៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សកម្មភាពនេះគឺជាការំលោភបំពានថ្មីមួយទៀតរបស់យោធាថៃចូលមកក្នុងទឹកដីរបស់កម្ពុជាហួសពីទីតាំងរបស់ពួកគេនៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា សកម្មភាពនេះគឺជាការំលោភទៅលើអធិបតេយ្យភាពរបស់កម្ពុជា ហើយក៏ឆ្លុះបញ្ចាំងអោយឃើញពីការប៉ុនប៉ងដោយចេតនារបស់ថៃក្នុងការពង្រីកជម្លោះចូលទៅក្នុងតំបន់ប្រជាជនស៊ីវិល។ ជាងនេះទៅទៀត ការរំលោភនេះក៏អាចធ្វើឱ្យមានគ្រោះថ្នាក់បន្ថែមទៀតទៅដល់បទឈប់បាញ់ដែលកំពុងតែមានភាពផុយស្រួយ ហើយវាក៏ជាការផ្ទុយស្រឡះទៅនឹងកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ាប្រទេសម៉ាឡេស៊ី ក៏ដូចជាស្មារតីកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរដែលត្រូវបានគូសបញ្ជាក់បន្ថែមទៀតដោយកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់តំបន់ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា ជាមួយនិងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាតរបស់ថៃ៕
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦