ព័ត៌មាន
អាជ្ញាធរមីន និងស្ថានទូតឥណ្ឌា ចុះអនុស្សារណៈនៃការយោគយល់គ្នា ក្នុងការ អនុវត្តការងារបោសសម្អាតមីន ក្រោមការគាំទ្រពីគម្រោងផ្តល់ផលរហ័សរបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីត្រៀមប្រកាសភូមិមួយក្នុងខេត្តពោធិ៍សាត់ជាភូមិគ្មានមីន
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋ មន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជានាថ្ងៃ ទី ១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះស្ថិតនៅទីស្នាក់ ការអាជ្ញាធរមីន បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការ បោសសម្អាតមីនក្នុងភូមិព្រៃអណ្តូង ឃុំប្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដើម្បីប្រកាសជាភូមិអស់មីន ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលឥណ្ឌា តាម រយៈការអនុវត្តគម្រោងផ្តល់ផលរហ័សនៅកម្ពុជា “Quick Impact Projects” រវាងអាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើក ឡើងថា ការចុះអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ គឺជាសក្ខីភាពជាក់ស្តែងមួយបន្ថែមទៀតដ៏រស់រវើកនៃទំនាក់ទំនងល្អជាប្រពៃណីជាប្រវត្តិសាស្រ្ត និងមិត្តភាពយូរអង្វែងរវាងរដ្ឋាភិ បាលនិងប្រជាជនឥណ្ឌា-កម្ពុជា ដែលបានឆ្លង កាត់រាប់សហស្សវត្សរ៍ និងបន្តរីកចម្រើនគួរឱ្យកត់សម្គាល់។ឯកឧត្តមបន្តទៀតថា ការឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាលឥណ្ឌាក្នុងវិស័យសកម្ម ភាពមីន ទាំងការបោសសម្អាតមីន និងសង្រ្គោះជនរងគ្រោះដោយសារមីន គឺបានឆ្លុះបញ្ចាំងពីភាពជាដៃគូយ៉ាងរឹងមាំ និងតែងតែជួយគ្នាទៅវិញទៅមក ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូដទៃទៀត ក្នុងការរួមចំណែកជា មួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាអាចសម្រេចនូវគោលដៅមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ស្របតាមចក្ខុវិស័យដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

ឯកឧត្តម លី ធុជ គូសបញ្ជាក់ទៀតថា ការគាំទ្រដ៏សប្បុរសរបស់ឥណ្ឌា មិនត្រឹមតែជាការបោសសម្អាតមីនប៉ុណ្ណោះទេ វាជាការឈូសឆាយផ្លូវទៅកាន់ការស្តារឡើងវិញនូវភាពថ្លៃថ្នូររបស់សហគមន៍ និងការពង្រីកសក្តានុពលគ្មានដែនកំណត់របស់កម្ពុជា ចាប់តាំងពីខេត្ត កោះកុង ដល់ខេត្តពោធិ៍សាត់ ចាប់ពីការ ប្រកាសភូមិគ្មានមីន រហូតដល់គំនិតផ្តួច ផ្តើម “ឥណ្ឌាដើម្បីមនុស្សជាតិ” ក្នុងការផ្តល់អវ:យវៈសិប្បនិមិត្តដល់ជនរងគ្រោះ។
តាងនាមឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះ ឯកឧត្តម Vanlalvawna Bawitlung និងសហការី ដែលបានចូលរួមបន្តពង្រីកចំណងមិត្តភាពរវាងប្រជាជាតិទាំង ពីរ និងលះបង់ឥតឈប់ឈរជាមួយរាជរដ្ឋាភិ បាលកម្ពុជា ក្នុងការដោះស្រាយនូវមរតកសង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជននៅតាមសហគមន៍ តាម រយៈការអនុវត្តគម្រោងផ្តល់ផលរហ័ស របស់រដ្ឋាភិបាលឥណ្ឌា។

ជាមួយគ្នានោះផងដែរ ឯកឧត្តម Vanlal vawna Bawitlung បានលើកឡើងថា ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ គឺបានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងឥណ្ឌានិងកម្ពុជា ដែលត្រូវបានកសាងឡើងដោយទំនុក ចិត្ត សុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នា។ នេះជាការអនុវត្តគម្រោងបោស សម្អាតមីនលើកទីបី ក្រោមការគាំទ្រពីគម្រោងផ្តល់ផលរហ័សនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា រវាងស្ថានទូត និងអាជ្ញាធរមីន ហើយផ្ទៃដីចំនួន ២០ហិកតា នឹងត្រូវបានរំដោះចេញពីគ្រាប់មីន និងមានអ្នកទទួលផលប្រមាណជា ១.០០០ នាក់ នៅភូមិព្រៃអណ្តូង ក្នុងខេត្តពោធិ៍សាត់ នឹងត្រូវប្រកាសជាភូមិគ្មានមីន ដែលអាចរួម ចំណែកផ្តល់ឱកាសជាច្រើនទៀតសម្រាប់អនាគតកាន់តែប្រសើរ និងសុវត្ថិភាព។
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានវាយតម្លៃថា ការ បោសសម្អាតមីន ពិតជាបានស្តារឡើងវិញនូវទំនុកចិត្ត និងសេចក្តីថ្លៃថ្នូររបស់សហគមន៍ដែលរស់នៅជុំវិញតំបន់រងផលប៉ះពាល់ទាំងនោះ។ វាក៏អាចឱ្យពួកគាត់បន្តសកម្មភាពសេដ្ឋកិច្ច និងផ្តល់សិទ្ធិអំណាចឱ្យពួកគាត់ សម្រេចបាននូវអនាគតដ៏ត្រចះ ត្រចង់។ ជាមួយនឹងគម្រោងនេះ នឹងអាចឱ្យកម្ពុជាខិតទៅជិតការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០៣០៕





-
PR NEWS6 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន6 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន6 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា1 week agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន5 days agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន