ព័ត៌មាន
អនុស្សរណៈកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន៥ ត្រូវបានចុះហត្ថលេខាក្នុងវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា នៅទីក្រុងណាននីង
នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២២ ក្រសួងពាណិជ្ជកម្មបានសហការជាមួយលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន រៀបចំវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា ក្រោមអធិបតិភាពឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ និងឯកឧត្តម He Wenhao អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជន នៃតំបន់ស្វយ័តក្វាងស៊ី ក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញបរិយាកាសធុរកិច្ច វិនិយោគ និងទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។
វេទិកានេះ មានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំមកពីក្រសួងពាណិជ្ជកម្ម ក្រសួង ស្ថាប័នពាក់ព័ន្ធ សហគ្រាស និងក្រុមហ៊ុនដែលមានសក្តានុពលមកពីសម្ព័ន្ធសហគ្រិនតំបន់ ក្វាងទុង-ហុងកុង-ម៉ាកាវ Greater Bay Area (GBA) ព្រមទាំងពាណិជ្ជករ វិនិយោគិនចិន និងបរទេស យ៉ាងច្រើនកុះករ។
ក្នុងឱកាសនៃវេទិកានេះ ក៏មានការចុះអនុស្សរណៈនៃការយោគយល់គ្នាចាប់ដៃគូកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មលើផលិតផលសក្តានុពល និងជំរុញផ្នែកវេជ្ជសាស្ត្រនៅកម្ពុជា ចំនួន ៥ រួមមាន ១-ក្របខណ្ឌកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើការនាំចេញដំឡូងមីទៅកាន់ប្រទេសចិន, ២-កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងវិស័យវេជ្ជសាស្ត្រកម្ពុជា, ៣-កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឧស្សាហកម្មម្ហូបអាហារ និងកិច្ចសហប្រតិបត្តិការវប្បធម៌, ៤-កិច្ចសហប្រតិបត្តិការលើការទិញ-លក់ផ្លែមៀនសម្ងួតកម្ពុជា, និង ៥-កិច្ចសហប្រតិបត្តិការលើការទិញ-លក់គ្រាប់ស្វាយចន្ទីកម្ពុជា។
ដើម្បីជំរុញដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពបន្ថែមទៀត វេទិកាក៏មានការធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយសដែលអញ្ជើញមកពីស្ថាប័នរដ្ឋ និងវិស័យឯកជន ចំនួន៦រូប រួមមាន៖ តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងទេសចរណ៍ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរដ្ឋបាលខេត្តព្រះសីហនុ តំណាងសមាគមវាយនភ័ណ្ឌ សំលៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា (TAFTAC) និង តំណាងក្រុមហ៊ុន Coastal City Development Group៕










-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព